Barcelona ព្រួយបារម្ភថាពួកគេនឹងត្រូវចំណាយច្រើនជាងការរំពឹងទុកក្នុងការចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Antoine Griezmann ពីក្លឹប Atletico Madrid
- April 27, 2018
ក្លឹបអ្នកមានបុណ្យ Barcelona ព្រួយបារម្ភថាពួកគេនឹងត្រូវចំណាយច្រើនជាងការរំពឹងទុកក្នុងការចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Antoine Griezmann ពីក្លឹប Atletico Madrid នេះយោងតាមសារពត៌មាន Sports បានចុះផ្សាយ។

ក្លឹបយក្សនៅក្នុងតំបន់កាតាឡាន់មួយនេះកំពុងស្ថិតនៅក្នុងកំពូលក្លឹបដែលចង់បានខ្សែប្រយុទ្ធ Antoine Griezmann នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរំពឹងទុកថានឹងចំណាយប្រាក់ដល់ទៅ 100លានអឺរ៉ូ ដើម្បីទិញខ្សែប្រយុទ្ធ Antoine Griezmann។
ប៉ុន្ដែពេលនេះកុងត្រារបស់ខ្សែប្រយុទ្ធ Antoine Griezmann ដែលនៅសេសសល់ត្រូវបានក្លឹប Atletico Madrid ទាមទារដំឡើងថ្លៃដល់ទៅ 40លានអឺរ៉ូ ដូច្នោះប្រសិនបើក្លឹបអ្នកមានបុណ្យ Barcelona ចង់បាន Griezmann នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះត្រូវបានគេរំពឹងទុកថាអាចនឹងចំណាយដល់ទៅ 140លានអឺរ៉ូ។ ក្លឹបអ្នកមានបុណ្យ Barcelona សង្ឃឹមថាអាចនឹងទិញខ្សែប្រយុទ្ធ Antoine Griezmann បានសម្រេចមុនពេលការប្រកួត World Cup 2018 មកដល់។

បុត្រ
ប្រភព៖ Goal
- Share This Post:






