ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មន្ដ្រីកូរ៉េខាងត្បូងនិយាយថា៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅរស់ និងមានសុខភាពល្អទេ

    BY autoadmin April 27, 2020
    មន្ដ្រីកូរ៉េខាងត្បូងនិយាយថា៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅរស់ និងមានសុខភាពល្អទេ

    ក្រុមមន្រ្តីរបស់កូរ៉េខាងត្បូងបានប្រាប់ CNN កាលពីថ្ងៃអាទិត្យថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន «នៅរស់ ហើយមានសុខភាពល្អ» ចំពេលមានពាក្យចចាមអារ៉ាមជាច្រើនដែលថា លោកបានទទួលមរណភាព ឬស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីការវះកាត់បេះដូង។ ព័ត៌មានចចាមអារ៉ាមជាច្រើនបាននិយាយថា ប្អូនស្រីរបស់លោកគឺ គីម ចយយ៉ាំង ទំនងជាកំពុងដឹកនាំប្រទេសជំនួសលោក គីម ជុងអ៊ុន។

    ពាក្យចចាមអារ៉ាមជាច្រើនទាក់ទងនឹងការស្លាប់ ឬការធ្លាក់ខ្លួនឈឺធ្ងន់របស់លោក គីម ជុងអ៊ុន បានកើតឡើងបន្ទាប់ពីគាត់បានអវត្តមានក្នុងថ្ងៃខួបរបស់ជីតា (ស្ថាបនិកបក្សកុម្មុយនិស្ត) ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០រៀងមក។ ហើយវត្តមានរបស់គាត់ចុងក្រោយរបស់គាត់ គឺថ្ងៃទី១១ ខែមេសា នៅក្នុងការប្រជុំនយោបាយមួយ។ សារព័ត៌មាន Daily NK របស់កូរ៉េខាងត្បូងបាននិយាយថា លោក គឺម ជុងអ៊ុន បានទទួលការវះកាត់បេះដូង ដោយសារជំងឺធាត់ ជក់បារីច្រើន ហួសកម្រិត និងធ្វើការធ្ងន់ធ្ងរពេក៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: