ប្រទេសចិនបានផ្ដល់ជំនួយម៉ាស់វេជ្ជសាស្ត្រចំនួន ១៥០,០០០ ទៅឱ្យសិង្ហបុរី ដើម្បីចូលរួមទប់ទល់នឹងវីរុសកូវីដ១៩
ទីក្រុងឆុងឈីងភាគនិរតីនៃប្រទេសចិន បានផ្តល់ម៉ាស់វេជ្ជសាស្រ្តចំនួន ១៥០,០០០ ដល់ប្រទេសសិង្ហបុរី ដើម្បីជួយដល់ប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19។ ម៉ាស់ទាំងនេះត្រូវបានបញ្ជូនទៅកាន់ប្រទេសសឹង្ហបុរី តាមរយៈជើងយន្តហោះនៅរសៀលថ្ងៃអាទិត្យម្សិលមិញនេះ។ ម៉ាស់វេជ្ជសាស្រ្តចំនួន ១០០,០០០ ផ្សេងទៀង ដែលគ្រោងបរិច្ចាគបន្ថែមទៅសិង្ហបុរី ក៏កំពុងត្រូវបានផលិតនៅក្នុងទីក្រុងឆុងឈីងផងដែរ។

លោក Zhang Yongwu ប្រធានការិយាល័យកិច្ចការបរទេសនៃរដ្ឋាភិបាលឆុងឈីងបាននិយាយថា ក្រុងឆុងឈីងមានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយសិង្ហបុរី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ។ លោក Tan Chee King អគ្គកុងស៊ុលសិង្ហបុរីប្រចាំនៅក្រុងឆេងឌូ នៃខេត្តស៊ីឈួនភាគនិរតីប្រទេសចិន ក៏បាននិយាយដែរថា ការគាំទ្ររបស់ក្រុងឆុងឈីង គូសបញ្ជាក់ពីមិត្តភាពដ៏ស្មោះត្រង់រវាងសិង្ហបុរី និងចិន៕



អត្ថបទ៖ លីដា
ប្រភព៖ ស៉ីនហួរ