ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អនុរដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៊ី និងគ្នីគ្នា ១៣នាក់ផ្សេងទៀត ត្រូវជាប់ពិន័យពីបទអង្គុយហូបបាយជុំគ្នា ខុសពីបំរាមរឹតត្បឹតការពារការរាលដាលកូវីដ-១៩

    BY autoadmin April 28, 2020
    អនុរដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៊ី និងគ្នីគ្នា ១៣នាក់ផ្សេងទៀត ត្រូវជាប់ពិន័យពីបទអង្គុយហូបបាយជុំគ្នា ខុសពីបំរាមរឹតត្បឹតការពារការរាលដាលកូវីដ-១៩

    សារព័ត៌មាន The Star បានឱ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៉ីលោក Noor Azmi Ghazali និងសមាជិកក្រុមប្រឹក្សាប្រតិបត្តិលោក Razman Zakaria ត្រូវបានគេរកឃើញថា បានរំលោភលើបទបញ្ជាគ្រប់គ្រងលើសកម្មភាព (MCO) ដោយសារបានអង្គុយហូបបាយជុំគ្នាជាមួយគ្នីគ្នា ខុសពីបំរាមរឹតត្បឹតដើម្បីការពារការរាលដាលនៃវីរុស COVID-19។ អ្នកទាំង២នាក់ និងគ្នីគ្នាចំនួន ១២នាក់ផ្សេងទៀត ត្រូវបានកាត់ទោសនៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។

    គួរឱ្យដឹងដែរថា លោកវេជ្ជបណ្ឌិត Noor Azmi Ghazali និងលោក Razman បានថតរូបកំពុងទទួលទានអាហារជុំគ្នាជាមួយមនុស្សមួយក្រុម កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ កន្លងទៅ។ រូបថតទាំងនោះត្រូវបានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកវេជ្ជបណ្ឌិត Noor Azmi ដែលជាសមាជិកសភាបក្ស Parti Pribumi Bersatu ប្រទេសម៉ាឡេស៊ី ប៉ុន្តែក្រោយមកត្រូវបានលុបចោលវិញបន្ទាប់ពីទទួលរងការរិះគន់យ៉ាងខ្លាំង។ បុគ្គលដែលមានពិរុទ្ធម្នាក់ៗនឹងត្រូវពិន័យជាប្រាក់ចំនួន ១,០០០ រីងហ្គីត (២២៨ដុល្លារអាមេរិក) ហើយអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ១ខែ ប្រសិនបើពួកគេមិនបានបង់ប្រាក់ពិន័យរបស់ពួកគេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Star

    Share This Post: