ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ មិនសប្បាយចិត្តនឹងប្រទេសចិននោះទេ ហើយចោទថាចិនគួរតែទប់ស្កាត់កូវីដ១៩ ឱ្យឆាប់ជាងនេះ

    BY autoadmin April 28, 2020
    លោក ដូណាល់ ត្រាំ មិនសប្បាយចិត្តនឹងប្រទេសចិននោះទេ ហើយចោទថាចិនគួរតែទប់ស្កាត់កូវីដ១៩ ឱ្យឆាប់ជាងនេះ

    តាមការចុះផ្សាយរបស់ The Straits Times បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០នេះថា ប្រទេសចិនគួរតែអាចបញ្ឈប់វីរុស COVID-19 មុនពេលដែលវានឹងរាលដាលពាសពេញពិភពលោក។ លោកបាននិយាយថា រដ្ឋបាលរបស់លោកកំពុងធ្វើការស៊ើបអង្កេតយ៉ាងស្វិតស្វាញលើអ្វីដែលបានកើតឡើង។

    លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានថា៖ «យើងកំពុងធ្វើការស៊ើបអង្កេតយ៉ាងស្វិតស្វាញ … យើងមិនសប្បាយចិត្តនឹងប្រទេសចិនទេ»។ លោកបន្ថែមថា មានវិធីជាច្រើន ដែលអ្នកអាចគ្រប់គ្រងវាបាន។ លោកក៏បាននិយាយដែរថា ចិនគួរតែអាចបញ្ឈប់វីរុស COVID-19 មុនពេលដែលវាបានចម្លងចេញទៅទូទាំងពិភពលោក៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Straits Times

    Share This Post: