ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសគុយបាបញ្ជូនវេជ្ជបណ្ឌិតច្រើនជាង ២០០នាក់ ទៅកាន់អាហ្វ្រិកខាងត្បូង ដើម្បីជួយទប់ទល់វិបត្តិវីរុសកូវីដ១៩

    BY autoadmin April 28, 2020
    ប្រទេសគុយបាបញ្ជូនវេជ្ជបណ្ឌិតច្រើនជាង ២០០នាក់ ទៅកាន់អាហ្វ្រិកខាងត្បូង ដើម្បីជួយទប់ទល់វិបត្តិវីរុសកូវីដ១៩

    បើតាមការចុះផ្សាយរបស់ BBC នាពេលថ្មីៗនេះបានឱ្យដឹងថា ប្រទេសគុយបាបានបញ្ជូនវេជ្ជបណ្ឌិតជាង ២០០នាក់ ទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19។ ពួកគេស្ថិតក្នុងចំណោមបុគ្គលិកថែទាំសុខភាពចំនួន ១,២០០នាក់ ដែលត្រូវបានបញ្ជូនទៅទប់ទល់នឹងវីរុស COVID-19 នៅក្នុងបណ្ដាប្រទេសចំនួន ២២ ដែលបានស្នើសុំជំនួយពីរដ្ឋកុម្មុយនិស្តមួយនេះ។

    ក្រុមវេជ្ជបណ្ឌិតទាំងនោះបានទៅដល់ព្រលានយន្ដហោះ Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃអាទិត្យ ហើយនឹងពង្រាយក្រុមរបស់ខ្លួនទៅតាមខេត្តនីមួយៗរបស់ប្រទេស។ ការជួយរបស់គុយបាបង្ហាញពីចំណងមិត្តភាពរវាងប្រទេសទាំង២ ខណៈដែលប្រទេសគុយបាផ្ទាល់គឺល្បីខាងការការទូតផ្នែកវេជ្ជសាស្រ្ត។ គួរឱ្យដឹងដែរថា អាហ្វ្រិកខាងត្បូងរហូតដល់ពេលនេះ មានករណីច្រើនជាង ៤,៣៦១ ករណី និងមានការស្លាប់ ៨៦នាក់ ហើយក៏កំពុងប្រឈមហានិភ័យនៃការក្លាយជាតំបន់ផ្ទុះឡើងខ្លាំង បន្ទាប់ពីអឺរ៉ុបផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: