អង់គ្លេសកំពុងស៉ើបអង្កេតលើរោគសញ្ញារលាកថ្មី ដែលកំពុងកើតមានលើកុមារយ៉ាងចម្លែក ហើយវាទំនងជាទាក់ទងនឹងវីរុសកូវីដ១៩ ទៀតផង
សារព័ត៌មាន MailOnline បានចុះផ្សាយថា ប្រធានផ្នែកសុខភាពអង់គ្លេសលោក Chris Whitty បានប្តេជ្ញាចិត្តថា លោកនឹងស៊ើបអង្កេតជាបន្ទាន់លើករណីរោគសញ្ញារលាកថ្មីមួយ ដែលកំពុងកើតមានលើកុមារអង់គ្លេស ហើយថាវាក៏ទាក់ទងនឹងវីរុសកូរ៉ូណាផងដែរ។ នាពេលថ្មីៗនេះក្រុមគ្រូពេទ្យបានចេញសេចក្តីជូនដំណឹងអំពីការកើនឡើងយ៉ាងខ្លាំង ដែលទារកជាច្រើនត្រូវបានបញ្ជូនចូលបន្ទប់ ICU ដោយសារពួកគេចេញរោគសញ្ញាម៉្យាង ដែលដូចនឹងជំងឺ Kawasaki។

បើតាមប្រភពដដែលបាននិយាយថា កុមារមានអាការគ្រុនក្ដៅ និងហើមបេះដូង ហើយវាមិនច្បាស់ទេថា តើមានកុមារប៉ុន្មាននាក់ដែលបានឆ្លង ឬស្លាប់ដោយសាររោគនេះនៅឡើយទេពេលនេះ។ ប៉ុន្តែលោកសាស្រ្តាចារ្យ Chris Whitty ប្រធានផ្នែកវេជ្ជសាស្ត្របានមានប្រសាសន៍ថា វាអាចដែលថាការកើនឡើងបែបនេះ គឺទាក់ទងទៅនឹងការផ្ទុះឡើងនៃ COVID-19 ថ្វីបើកុមារទាំងនោះនៅមិនទាន់តេស្តវិជ្ជមានជាមួយ COVID-19 ។ ខណៈពេលនេះបុគ្គលិកពេទ្យ NHK កំពុងតាមដានស្ថានការណ៍ យ៉ាងយកចិត្តទុកដាក់បំផុត។
នៅក្នុងសេចក្តីជូនដំណឹងផ្ញើទៅកាន់សាធារណជន ក្រុមប្រឹក្សា NHS ក្នុងទីក្រុងឡុងបាននិយាយថា៖«មានការព្រួយបារម្ភកាន់តែខ្លាំងឡើងដែលថារោគសញ្ញានៃការរលាកថ្មីមួយ ដែលទាក់ទងនឹង [COVID-19] កំពុងកើតមានលើកុមារនៅចក្រភពអង់គ្លេស។ ក្នុងរយៈពេល ៣សប្តាហ៍ចុងក្រោយនេះ មានការកើនឡើងកើនឡើងគួរឱ្យកត់សម្គាល់ជាមួយកុមារគ្រប់អាយុ ដែលការរលាកនោះទាមទារឱ្យកុមារត្រូវបញ្ជូនចូល ICU នៅទូទាំងទីក្រុងឡុង និងនៅតាមតំបន់ផ្សេងទៀតនៃចក្រភពអង់គ្លេស»៕




អត្ថបទ៖ លីដា
ប្រភព៖ Daily Mail