សាលាមួយនៅចិន តម្រូវឲ្យសិស្សក្មេងៗពាក់មួកមានស្នែងវែងៗ ដើម្បីរក្សាគំលាតសុវត្ថិភាពពីគ្នាពេលចូលរៀន (មានវីដេអូ)
ចិន៖ បើទោះជារដ្ឋាភិបាលចិនសម្រេចឲ្យសាលារៀនបើកទ្វារឡើងវិញ និងអនុញ្ញាតឲ្យក្មេងតូចៗចូលរៀនជាធម្មតាក៏ពិតមែន តែដើម្បីការពារខ្លួនពីមេរោគកូវីដ ១៩ ពលរដ្ឋចិនទាំងអស់តម្រូវឲ្យរួមគ្នាបន្តអនុវត្តវិធានការអនាម័យជាប់ជាប្រចាំផងដែរ។ ជាក់សែ្តងសិស្សសាលាតូចៗនៅក្នុងសាលារៀនមួយកន្លែងក្នុងក្រុង Hangzhou ខេត្ត Zhejiang ភាគខាងត្បូងប្រទេសចិនត្រូវបានគេប្រទះឃើញ ពួកគេតម្រូវឲ្យពាក់ម៉ាស់និងមួក ដែលមានស្នែងវែងៗ ដើម្បីការពារកុំឲ្យពួកគេអាចនៅជិតគ្នាបានក្នុងអំឡុងពេលពួកគេនៅក្នុងថ្នាក់រៀន។

មួកដែលមានស្នែងវែងៗនោះត្រូវបានធ្វើឡើងពីក្រដាសរឹង ក្រដាស់កាតុង សម្បកកេស និងសម្ភារៈផ្សេងៗទៀត ហើយស្នែងនៅលើមួកនឹងជួយរក្សាគំលាតរវាងសិស្សម្នាក់ៗឲ្យស្ថិតនៅឆ្ងាយពីគ្នាបាន ១ ម៉ែត្រផងដែរ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌ Shanghaiist បានឲ្យដឹងថា មួករក្សាគំលាតសុវត្ថិភាពនេះត្រូវបានរចនាឡើង ដោយក្រុមសិស្សសាលាខ្លួនឯងតែម្តង ដោយពួកគេបានយកគំរូតាមមួករបស់ព្រះចៅអធិរាជ Taizu ដែលព្រះអង្គបានប្រើប្រាស់ក្នុងអំឡុងពេលទ្រង់ធ្វើសន្និបាតតុលាការកាលពីសម័យបុរាណ។ សូមអញ្ជើញប្រិយមិត្តទស្សនារូបភាពមួករក្សាគំលាតសុវត្ថិភាពដូចខាងក្រោមនេះ៖


ព្រះចៅអធិរាជ Taizu
អត្ថបទ៖ ភក្តី
ប្រភព៖ shanghaiist