អន្តរជាតិ
លោក ដូណាល់ត្រាំ អួតថាហេតុផលតែមួយគត់ដែលអាមេរិក រកឃើញអ្នកឆ្លង Covid ដល់១លានករណី ព្រោះឧបករណ៍ធ្វើតេស្តរបស់អាមេរិក ល្អជាងប្រទេសដទៃឆ្ងាយណាស់ ហើយប្រទេសដែលមានឧបករណ៍តេស្តអន់ទាំងនោះ រកឃើញវិជ្ជមានតិចៗ
BY Khmernote Media
April 29, 2020
ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានបង្ហោះសារនៅលើ Facebook របស់លោកនាពេលថ្មីៗនេះដោយអួតថា សហរដ្ឋអាមេរិកបានរកឃើញវិជ្ជមានអ្នកឆ្លងជំងឺកូវីដ-១៩ ដល់ទៅ១លានករណី គឺព្រោះតែឧបករណ៍ធ្វើតេស្តរកមេរោគ របស់អាមេរិក ល្អជាងឧបករណ៍ធ្វើតេស្តរកមេរោគរបស់ប្រទេសផ្សេងៗទៀតនៅលើពិភពលោក ដែលអាចរកឃើញវិជ្ជមាន ជំងឺកូវីដ-១៩ តិចតួចប៉ុណ្ណោះ។
លោក ដូណាល់ត្រាំ បានរៀបរាប់ថា៖ “ហេតុផលតែមួយគត់ដែលសហរដ្ឋអាមេរិក មានរបាយការណ៍អ្នកឆ្លង CoronaVirus ១លានករណី គឺដោយសារឧបករណ៍ធ្វើតេស្តរបស់យើងល្អជាងប្រទេសដទៃលើពិភពលោកឆ្ងាយណាស់។ ប្រទេសដទៃដើរក្រោយយើងទេក្នុងការធ្វើតេស្តនេះ ហើយលទ្ធផលបង្ហាញឃើញតិចជាងយើងឆ្ងាយអញ្ចឹងហើយ៕
