ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងប៉េកាំង ធានជីន និងខេត្តហឺប៉ី នឹងបន្ថយការរឹតត្បឹតកម្រិតខ្ពស់មកទាបវិញ ចាប់ពីយប់ថ្ងៃព្រហស្បតិ៍នេះតទៅ

    BY autoadmin April 30, 2020
    ទីក្រុងប៉េកាំង ធានជីន និងខេត្តហឺប៉ី នឹងបន្ថយការរឹតត្បឹតកម្រិតខ្ពស់មកទាបវិញ ចាប់ពីយប់ថ្ងៃព្រហស្បតិ៍នេះតទៅ

    តំបន់ភាគខាងជើងប្រទេសចិន ដែលរួមបញ្ចូលទាំងទីក្រុងប៉េកាំង នឹងបន្ធូរបន្ថយការរឹតត្បិតដែលធ្លាប់ដាក់ដើម្បីទប់ទល់វីរុស COVID-19 ដោយសារតែប្រទេសចិនកាន់តែមានភាពប្រសើរបន្តិចម្តងៗ។ រដ្ឋាភិបាលចិនបាននិយាយកាលពីថ្ងៃពុធថា ក្រុងប៉េកាំង និងធានជីន ក៏ដូចជាខេត្តហឺប៉ីដែលនៅជិតខាង នឹងត្រូវបន្ថយកម្រិតការរឹតត្បឹតពីកម្រិតទី២ ទៅទី១ ដែលចាប់ផ្តើមពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០ នេះបើតាមការចុះផ្សាយរបស់ CNA

    ទីក្រុងប៉េកាំង ធានជីន និងហឺប៉ី គឺស្ថិតនៅក្នុងចំណោមតំបន់ចុងក្រោយ ដែលបានជាប់គាំងជាមួយកម្រិតរឹតត្បឹតក្នុងខ្ពស់បំផុត ក្នុងចំណោមកម្រិតទាំង៤។ ចំណែកខេត្តជាច្រើនទៀតក៏បានបន្ធូរបន្ថយ ដើម្បីស្តារ និងជួសជុលសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ ដោយសារចិនមានចំនួនឆ្លងសរុបប្រចាំក្រោម ១០ បើប្រៀបធៀបនឹងករណីរាប់ពាន់ករណីជារៀងរាល់ថ្ងៃនៅដើមខែកុម្ភៈ។ ជាមួយនឹងបន្ធូរបន្ថយ ទីក្រុងប៉េកាំងនឹងដកចេញនូវតម្រូវការដាច់ដោយឡែករយៈពេល ១៤ថ្ងៃ សម្រាប់ប្រជាជនដែលមកពីតំបន់ដែលមានហានិភ័យទាបផ្សេងៗផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: