ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទុស្សេចរន្តអគ្គិសនីកាបីនភ្លើងមួយកន្លែងនៅច្រមុះជ្រូកស្ទឹងមានជ័យ ឆេះជាអណ្តាងភ្លើង ផ្អើលប្រជាពលរដ្ឋទាំងយប់

    BY Khmernote Media April 30, 2020
    ទុស្សេចរន្តអគ្គិសនីកាបីនភ្លើងមួយកន្លែងនៅច្រមុះជ្រូកស្ទឹងមានជ័យ ឆេះជាអណ្តាងភ្លើង ផ្អើលប្រជាពលរដ្ឋទាំងយប់

    រាជធានីភ្នំពេញ៖ ទុស្សេចរន្តអគ្គិសនីកាបីនភ្លើងមួយកន្លែង នៅជាប់ KOi Cafe ច្រមុះជ្រូកស្ទឹងមានជ័យ បណ្ដាលឲ្យឆាបឆេះជាអណ្ដាតភ្លើង ផ្អើលប្រជាពលរដ្ឋ យកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់បាញ់ពន្លត់តែមិនរលត់ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តអគ្គីភ័យចេញអន្តរាគម៍ជួយបាញ់ពន្លត់ កាលពីវេលាម៉ោង១០:១០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ គេបានឃើញផ្សែងហុយចេញពីកាបីនភ្លើងជាប់ និងបង្គោលភ្លើង១ដើម ហើយភ្លាមនោះក៏ឆាបឆេះលេចចេញជាអណ្ដាតភ្លើង ខណៈពេលនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ក៏បានយកបំពង់ពន្លត់អគ្គីភ័យទៅបាញ់អស់ជាច្រើនបំពង់ដែរ តែមិនរលត់ ទើបរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យទាក់ទងទៅខាង EDC ឲ្យជួយមកបិទចរន្តភ្លើង និងហៅរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង មកដល់កន្លែងកើត ធ្វើការអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង រហូតទាល់តែភ្លើងរលត់ទៅវិញជាស្ថាពរដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន១គ្រឿង ។

    ក្នុងករណីអគ្គីភ័យនេះ មិនបណ្ដាលឲ្យភ្លើងរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ ហើយក៏មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះដែរ ។

    បើតាមក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា ក៏បានធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខ819, 1439, PT1725 និង P1292 ដើម្បីធ្វើការសម្រួលដល់ក្រុមការងារពន្លត់អគ្គិភ័យធ្វើការពន្លត់ភ្លើងដែលបានឆាបឆេះ នៅផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង២២:៣៧នាទីយប់ លើកលែងតែបន្ទប់ភ្លើងលេខP1292 មូលហេតុដោយសារឆេះខ្សែកាបអុបទិក បណ្ដាលឲ្យរលាត់ខ្សែបណ្ដាញតង់ស្យុងទាប(LV)។

    បច្ចុប្បន្នក្រុមការងារ EDC បានខិតខំជួសជុលឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង០១:៣០នាទីយប់រំលងអធ្រាត្រ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay