ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិនផ្ដល់ជំនួយផ្នែកវេជ្ជ​សា​ស្រ្តយ៉ាងច្រើនដល់ប្រទេសហុងគ្រី ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩

    BY autoadmin April 30, 2020
    ប្រទេសចិនផ្ដល់ជំនួយផ្នែកវេជ្ជ​សា​ស្រ្តយ៉ាងច្រើនដល់ប្រទេសហុងគ្រី ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩

    កញ្ចប់ផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ ដែលរដ្ឋាភិបាលចិនបានបរិច្ចាគទៅប្រទេសហុងគ្រី បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Budapest Liszt Ferenc កាលពីថ្ងៃពុធ ដើម្បីជួយប្រទេសនេះប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19។ កញ្ចប់ផ្គត់ផ្គង់វេជ្ជសាស្ត្រទាំងនោះរួមមាន៖ ឧបករណ៍ធ្វើតេស្ត, ម៉ាស់ N95, ម៉ាស់ពេទ្យ និងឈុតការពារ។ នេះបើយាមការចុះផ្សាយរបស់ ស៉ីនហួរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។

    ប្រទេសហុងគ្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិនចំពោះការជួយ ដោយបន្ថែមថាមិត្តពិតប្រាកដឈរក្បែរគ្នាក្នុងគ្រាលំបាក។ ហុងគ្រីក៏បាននិយាយដែរថា សាមគ្គីភាពគឺជាអាវុធដ៏ល្អបំផុតសម្រាប់សហគមន៍អន្តរជាតិ ដើម្បីជំនះរាល់ឧបសគ្គពិភពលោក ហើយចិនមានឆន្ទៈបន្តកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 នេះ។ ការផ្ដល់ជំនួយនេះកើតឡើងបន្ទាប់ពីប្រទេសហុងគ្រីមានតួលេខជាផ្លូវការនៃអ្នកឆ្លងវីរុស COVID-19 ចំនួន ២,៧២៧នាក់ កាលពីថ្ងៃពុធ ខណៈស្លាប់ចំនួន ៣០០នាក់ ប៉ុន្តែយ៉ាងណាមនុស្ស ៥៣៦នាក់ បានជាសះស្បើយ និងរំសាយពីមន្ទីរពេទ្យហើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ ស៉ីនហ៊ួរ

    Share This Post: