ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បាតុករហុងកុងចាប់ផ្ដើមមានសកម្មភាពសារជាថ្មី បន្ទាប់ពីវីរុសកូវីដ១៩ នៅហុងកុងបានស្ងាត់ទៅវិញ

    BY autoadmin April 30, 2020
    បាតុករហុងកុងចាប់ផ្ដើមមានសកម្មភាពសារជាថ្មី បន្ទាប់ពីវីរុសកូវីដ១៩ នៅហុងកុងបានស្ងាត់ទៅវិញ

    ហុងកុង៖ បន្ទាប់ពីក្រុមបាតុករបានផ្អាកសកម្មភាពប្រឆាំងរដ្ឋាភិបាល នៅអំឡុងពេលមានការផ្ទុះឡើងនៃវីរុស COVID-19 ឥឡូវនេះអ្នកតវ៉ាមួយចំនួនបានបង្ហាញខ្លួនជាថ្មីម្ដងទៀតនៅឯមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលវាកំពុងតែបង្ហាញថាពួកគេនឹងចាប់ផ្ដើមធ្វើការតវ៉ាឡើងវិញនាពេលឆាប់ៗនេះ។ បើយោងតាមកាសែត SCMP បានឱ្យដឹងថា កាលពីថ្ងៃអង្គារថ្មីៗនេះ មានបាតុករពាក់ម៉ាស់ប្រមាណ ១០០នាក់ បានចេញមកប្រមូលផ្តុំគ្នា ហើយបានស្រែកពោលពាក្យស្លោក «រំដោះហុងកុង; បដិវត្តក្នុងសម័យរបស់យើង» ដែលជាការជំរុញចិត្តមួយ ត្រូវបានប្រើក្នុងចលនាសង្គមនៅហុងកុង។

    ការតវ៉ាបែបស្ងៀមស្ងាត់នេះគឺជាលើកទី៣ហើយ ចាប់តាំងពីការតវ៉ានៅហុងកុងមានសកម្មភាពឡើងវិញ បន្ទាប់ពីវីរុស COVID-19 ត្រូវបានគ្រប់គ្រង។ វាត្រូវបានគេជឿថា ពីរបីខែទៀតនឹងមានព្រឹត្តិការណ៍ជាច្រើនបន្ដកើតមាន ពិសេសវាក៏ជិតដល់ថ្ងៃខួបនៃការបង្ក្រាបនៅទីលានធានអានមេនផងដែរ។ ខណៈទីក្រុងហាក់បានធូរស្បើយពីវីរុស COVID-19 ក្រុមបាតុករបានប្រមូលគ្នា និងបានប្តេជ្ញាថានឹងវិលត្រឡប់តវ៉ាវិញ ដោយប្រើយុទ្ធសាស្ត្រថ្មីទប់ទល់នឹងបទបញ្ជារបស់ប៉ូលីស។ ប្រភពបាននិយាយថា ពួកគេនឹងធ្វើការចេញមកតវ៉ាជាក្រុម ដោយអះអាងថាក្នុងមួយក្រុមនឹងមានគ្នា៤នាក់ ហើយនឹងមានពាក់ម៉ាស់ត្រឹមត្រូវ។ បើប៉ូលីសមិនព្រមឱ្យពួកគេតវ៉ាបែបនោះទេ ពួកគេនឹងប្រមូលគ្នាមកតវ៉ា ២,០០០នាក់ នៅពេលបន្ទាប់៕

    អត្ថបទ៖ លីដា
    ប្រភព៖ SCMP

    Share This Post: