ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គួរឲ្យគោរពណាស់! វេជ្ជបណ្ឌិតម្នាក់សុខចិត្តដើរឡើងភ្នំទាំងហាលក្តៅ ដើម្បីទៅព្យាបាលក្មេងម្នាក់ ដែលកំពុងនៅដាច់ដោយឡែក ១៤ ថ្ងៃ

    BY autoadmin May 1, 2020
    គួរឲ្យគោរពណាស់! វេជ្ជបណ្ឌិតម្នាក់សុខចិត្តដើរឡើងភ្នំទាំងហាលក្តៅ ដើម្បីទៅព្យាបាលក្មេងម្នាក់ ដែលកំពុងនៅដាច់ដោយឡែក ១៤ ថ្ងៃ

    ថៃ៖ ក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ ១៩ ក្រុមគ្រូពេទ្យត្រូវបានគេមើលឃើញថា គឺជាវីរៈជនដ៏អស្ចារ្យបំផុតដោយពួកគាត់បានលះបង់គ្រប់យ៉ាងទាំងពេលវេលា កម្លាំង និងសុខភាពខ្លួនឯងផ្ទាល់ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺទាំងអស់។ ជាក់ស្តែងវេជ្ជបណ្ឌិតម្នាក់ទទួលបាននូវការគោរពយ៉ាងខ្លាំងពីក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមបន្ទាប់ពីរូបគាត់បានដើរឡើងភ្នំក្រោមកំដៅ ៣៨ អង្សាសេទាំងខ្លួនកំពុងពាក់សំលៀកបំពាក់ការពារមេរោគផង ដើម្បីទៅព្យាបាលក្មេងម្នាក់ដែលកំពុងឃុំខ្លួន ១៤ ថ្ងៃនៅលើកំពូលភ្នំ។ បើតាមសារព័ត៌មាន worldofbuzz បានឲ្យដឹងថា វេជ្ជបណ្ឌិតរូបនេះមានឈ្មោះ Soi ភេទស្រី បម្រើការងារនៅក្នុងមន្ទីរពេទ្យដាច់ស្រយាលមួយក្នុងខេត្ត Nan ភាគខាងជើងប្រទេសថៃ។

    ប្រភពបានបន្តថា នៅលើកំពូលភ្នំនោះមានគ្រួសារមួយមានសមាជិក ៦ កំពុងរស់នៅ ហើយមានក្មេងម្នាក់បានក្តៅខ្លួនខ្លាំង ឈឺបំពង់ក និងត្រូវបានគេយកទៅដាក់ឲ្យនៅដាច់ដោយឡែកពីគ្រួសារ ១៤ ថ្ងៃផង ព្រោះតែសង្ស័យថាបានឆ្លងមេរោគកូវីដ ១៩។ ស្ថិតក្នុងស្ថានភាពបែបនេះទើបលោកស្រីវេជ្ជបណ្ឌិត Soi សុខចិត្តដើរឡើងភ្នំទាំងហាលក្តៅដើម្បីទៅជួយព្យាបាលក្មេងដែលកំពុងមានអាការៈមិនស្រួលខ្លួន។​ សកម្មភាពនេះត្រូវបានគេមើលឃើញថា គឺជាការលះបង់ដ៏ធំធេងនិងគួរឲ្យគោរពខ្លាំងណាស់ដែលក្នុងនាមជាវេជ្ជបណ្ឌិតបានសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post: