ប្រទេសថៃកំពុងប្រឈមនឹងការផ្ទុះឡើងថ្មីមួយ នៃជំងឺសេះអាហ្វ្រិក (African horse sickness) រកឃើញដំបូងនៅខេត្ត Nakhon Ratchasima បណ្តាឲ្យសត្វសេះជាច្រើនក្បាលបានស្លាប់
យោងតាមព្រឹត្តិប័ត្រព័ត៌មានរដ្ឋាភិបាល Government Gazette បានឱ្យដឹងថា ឥឡូវនេះប្រទេសថៃកំពុងប្រឈមនឹងការផ្ទុះឡើងថ្មីមួយ នៃជំងឺសេះអាហ្វ្រិក (African horse sickness) ដែលប្រទេសថៃបានរកឃើញករណីដំបូងតាំងតែពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ ជំងឺនេះត្រូវបានផ្ទុះឡើងដំបូងនៅខេត្ត Nakhon Ratchasima ប៉ុន្តែពេលនេះបានចម្លងតាមរយៈសត្វមូស មមង់ រុយ នៅកាន់ទីកន្លែងផ្សេងៗក្នុងប្រទេស ដែលធ្វើឱ្យសត្វសេះ អូដ្ឋ លា និងសេះបង្គង់ រាប់ពាន់ក្បាលបានស្លាប់ដោយសារជំងឺនេះ។

សត្វដែលមានផ្ទុកជំងឺសេះអាហ្រ្វិក (AHS) នឹងបង្ហាញរោគសញ្ញាមិនចង់ឃ្លានស៉ីអាហារ ល្ហិតល្ហៃ ហើមភ្នែក និងគ្រុនក្តៅលើសពី ៣៨.៥អង្សាសេ។ ម្ចាស់សត្វគួរតែទាក់ទងមន្រ្តីបសុព្យាបាលក្នុងស្រុកក្នុងរយៈពេល ១២ម៉ោង ប្រសិនបើសត្វរបស់ពួកគេបង្ហាញរោគសញ្ញា AHS នេះ។ ការស៊ើបអង្កេតជាផ្លូវការបានបង្ហាញថា ប្រភពនៃការឆ្លងគឺចេញមកពីសេះដែលថៃនាំចូលពីប្រទេសនៅអាហ្វ្រិក ហើយការជួញដូរនោះក៏ត្រូវបានហាមឃាត់រួចហើយពេលនេះ។ កាលពីសប្តាហ៍មុននាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ និងសហព័ន្ធជិះសេះថៃ បានទទួលវ៉ាក់សាំង AHS ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ប៉ុន្តែយ៉ាងណាពួកគេបានជម្រុញឱ្យម្ចាស់ការពារសេះ និងពូជសត្វស្រដៀងនឹងសេះ ឱ្យមានការប្រយ័ត្នទៅលើសត្វមូស និងភ្នាក់ងារចម្លងដូចរៀបរាប់ខាងលើ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand