ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមបាតុករហុងកុងធ្វើការវ៉ាទ្រង់ទ្រាយធំនៅថ្ងៃទិវាពលកម្មអន្តរជាតិ ដោយមិនខ្លាចមេរោគកូវីដ ១៩ នោះទេ

    BY autoadmin May 2, 2020
    ក្រុមបាតុករហុងកុងធ្វើការវ៉ាទ្រង់ទ្រាយធំនៅថ្ងៃទិវាពលកម្មអន្តរជាតិ ដោយមិនខ្លាចមេរោគកូវីដ ១៩ នោះទេ

    ហុងកុង៖ ខណៈដែលប្រជាជននៅតាមបណ្ដាប្រទេសជាច្រើនត្រូវឈប់សម្រាក់នៅក្នុងថ្ងៃដែលជាទិវាពលកម្មអន្តរជាតិ ១ ឧសភានោះ នៅហុងកុងឯណោះវិញក្រុមបាតុករបែរជារៀបចំគម្រោងធ្វើបាតុកម្មតវ៉ាជាមួយរដ្ឋាភិបាលទ្រង់ទ្រាយធំទៅវិញ។ ជិត ៤ ខែមកហើយដែលសកម្មភាពប្រឆាំតវ៉ារបស់ពលរដ្ឋហុងកុងហាក់ស្ងប់ស្ងាត់ ព្រោះតែភាពភ័យខ្លាចនៃរាតត្បាតមេរោគកូវីដ ១៩ តែវាមិនមែនមានន័យថា ពលរដ្ឋហុងកុងបោះបង់ចោលនូវគំនិតប្រឆាំងតវ៉ាជាមួយរដ្ឋាភិបាលឡើយ។ ជាក់ស្តែងកាលពីសប្តាហ៍មុននេះ ក្រុមបាតុករប្រមាណជា ៣០០ នាក់ បានជួបជុំគ្នានៅក្នុងផ្សារទំនើបមួយកន្លែង ដើម្បីបន្តសកម្មភាពប្រឆាំងតវ៉ាផង និងដើម្បីផ្ដល់សញ្ញាដល់ក្រុមឲ្យបាតុករទាំងអស់ឲ្យត្រៀមខ្លួនជួបជុំគ្នាឡើងវិញដើម្បីបន្តសកម្មភាពរបស់ពួកគេ។

    ដូចការគ្រោងទុកមែន ក្រុមបាតុករហុងកុងជាច្រើននាក់ចែករំលែកដំណឹងតាមបណ្តាញអ៊ីនធឺណិតថា នៅល្ងាចថ្ងៃសុក្រទី ១ ឧសភា ដែលជាទិវាពលកម្មអន្តរជាតិនោះ ពួកគេនឹងផ្តើមតវ៉ាជាមួយរដ្ឋាភិបាលទ្រង់ទ្រាយធំឡើងវិញហើយ។ បើតាមលោក John Li អាយុ ៣៣ ឆ្នាំ ជាបុគ្គលិកផ្នែកហិរញ្ញវត្ថុ និងជាបាតុករដ៏សកម្មម្នាក់បាននិយាយថា រដ្ឋាភិបាលហុងកុងបានយកហេតុផលទប់ស្កាត់មេរោគកូវីដ ១៩ ដោយមិនឲ្យមានការជួបជុំមនុស្សលើសពី ៤ នាក់មកបង្អាក់សកម្មភាពរបស់ក្រុមបាតុករ តែពួកយើង (បាតុករ) មិនចុះញ៉មឡើង ព្រោះពួកយើងអាចបន្តការធ្វើបាតុកម្មដោយឲ្យក្រុមបាតុករឈរ ១,៥ ម៉ែត្រពីគ្នាបាន ឬចងជាក្រុមតូចមិនលើសពី នាក់។ លោកបានបន្តថា ពលរដ្ឋហុងកុងទាំងអស់ពិតជាត្រូវការ សេរីភាព សន្តិភាព និងរដ្ឋឯករាជ្យមួយ​ ហើយលោកជឿថា ការធ្វើបដិវត្តន៍នេះនឹងកើតមានក្នុងជំនាន់របស់ពួកគាត់ជាមិនខាន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post: