ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យុវតីអាស៊ីម្នាក់បរិច្ចាគម៉ាស់ចំនួន ១១ ០០០ ទៅកាន់មន្ទីរពេទ្យអាមេរិក ដើម្បីជួយលុបបំបាត់និន្នាការរើសអើងពលរដ្ឋអាស៊ីបង្កឡើងដោយមេរោគកូវីដ ១៩

    BY autoadmin May 2, 2020
    យុវតីអាស៊ីម្នាក់បរិច្ចាគម៉ាស់ចំនួន ១១ ០០០ ទៅកាន់មន្ទីរពេទ្យអាមេរិក ដើម្បីជួយលុបបំបាត់និន្នាការរើសអើងពលរដ្ឋអាស៊ីបង្កឡើងដោយមេរោគកូវីដ ១៩

    អាមេរិក៖ យុវតីមានកំណើតនៅតំបន់អាស៊ីម្នាក់បានធ្វើការបរិច្ចាគម៉ាស់ចំនួន ១១ ០០០ ទៅកាន់មន្ទីរពេទ្យមួយកន្លែងនៅក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក ដោយនាងបានសង្ឃឹមថា សកម្មភាពរបស់នាងនឹងជួយលុបលំបាត់និន្នាការរើសអើងពលរដ្ឋអាស៊ីពីសំណាក់ប្រជាពលរដ្ឋអាមេរិក។ សូមរម្លឹកជូនថា និន្នាការរើសអើងពលរដ្ឋអាស៊ីបានផ្ដើមកើតមានឡើងចាប់តាំងពីពេលផ្ទុះការរាតត្បាតមេរោគកូវីដ ១៩  ដោយពលរដ្ឋអាមេរិកនិងពលរដ្ឋអឺរ៉ុបមួយចំនួនគិតថា អាស៊ីជាប្រភពនៃមេរោគ ដូចនេះពួកគេបានខឹង ស្អប់ និងមិនចង់ប្រាស្រ័យទាក់ទងជាមួយពលរដ្ឋអាស៊ីឡើយ បើទោះជាពលរដ្ឋទាំងនោះមិនមែនជាពលរដ្ឋចិនក៏ដោយ។

    យុវតីដែលមានឆន្ទៈខ្ពស់រូបនេះមានឈ្មោះថា Valerie Xu អាយុ ១៥ ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅក្នុងក្រុង Addison សហរដ្ឋអាមេរិក។ នាងបានប្រាប់ឲ្យដឹងថា ម៉ាស់ទាំង ១១ ០០០ នេះត្រូវបានបញ្ជាទិញពីប្រទេសចិន និងមានតម្លៃសរុបចំនួន ៧ ៥០០​ ដុល្លារអាមេរិក។ នាងបានបន្តថា ប្រាក់សម្រាប់ទិញម៉ាស់នេះកើតចេញពីការរៃអង្គាសពីសំណាក់ពលរដ្ឋអាស៊ីនៅអាមេរិកមានចំនួន ៦ ២៦០ ដុល្លារអាមេរិក និងលុយចំនួន ១ ២៤០ ដុល្លារផ្សេងទៀតគឺជាលុយសន្សំរបស់នាងផ្ទាល់តែម្តង។ យ៉ាងណាក្តី Valerie Xu គឺជាអ្នកទទួលបន្ទុកបញ្ជាទិញម៉ាស់ និងយកម៉ាស់ទៅកាន់មន្ទីរពេទ្យតែម្នាក់ឯងប៉ុណ្ណោះ ។ តាមរយៈសកម្មភាពនេះទាំងយុវតី Valerie Xu និងពលរដ្ឋអាស៊ីផ្សេងទៀតសង្ឈឹមថា ពលរដ្ឋអាមេរិកអាចនឹងផ្លាស់ប្តូរការគិតរបស់ពួកគេចំពោះពលរដ្ឋអាស៊ី ជាពិសេសគឺបោះបង់ចោលនិន្នការរើសអើងតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post: