ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau ប្រកាសហាមឃាត់កាំភ្លើងវែងចំនួន ១,៥០០ ប្រភេទ

    BY autoadmin May 2, 2020
    នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau ប្រកាសហាមឃាត់កាំភ្លើងវែងចំនួន ១,៥០០ ប្រភេទ

    នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានសម្រេចដាក់ការហាមឃាត់ជាផ្លូវការ ចំពោះប្រភេទកាំភ្លើងវែង (assault-style weapons) បន្ទាប់ពីមានការសម្លាប់រង្គាលដ៏អាក្រក់បំផុតរបស់ប្រទេសកាលពីខែមេសាកន្លងទៅ។ ច្បាប់ថ្មីនេះគឺមានន័យថា ការលក់ ដឹកជញ្ជូន នាំចូល ឬប្រើប្រាស់អាវុធវែងចំនួន ១,៥០០ ប្រភេទ គឺជាអំពើខុសច្បាប់។ លោក Justin Trudeau ក៏បានបន្ថែមទៅលើការសម្រេចរបស់គាត់ថា៖«អ្នកមិនចាំបាច់ប្រើដល់ AR-15 បើគ្រាន់តែបាញ់ក្តាន់មួយនោះទេ»។

    ការហាមឃាត់នេះមានប្រសិទ្ធភាពភ្លាមៗ ប៉ុន្តែវានឹងមានរយៈពេលលើកលែងសម្រាប់ម្ចាស់អាវុធរយៈពេល ២ឆ្នាំ ដើម្បីឱ្យម្ចាស់កាំភ្លើងប្រតិបត្ដិតាម។ លោក Justin Trudeau បាននិយាយថា លោកនឹងណែនាំច្បាប់ថ្មីមួយទៀត (មិនទាន់ត្រូវបានអនុម័ត) ដើម្បីដាក់កម្មវិធីទិញកាំភ្លើងត្រឡប់មកវិញពីម្ចាស់កាំភ្លើងទាំងនោះ។ លោកក៏បាននិយាយដែរថា ម្ចាស់កាំភ្លើងនៅកាណាដាភាគច្រើនជាអ្នកគោរពច្បាប់បានល្អ ប៉ុន្តែវាមិនចាំបាច់អ្វីត្រូវប្រើកាំភ្លើងវែងនោះទេ។ ការហាមឃាត់នេះបានធ្វើឡើងបន្ទាប់ពីកាលពីខែមេសាកន្លងទៅ មានការបាញ់សម្លាប់យ៉ាងរង្គាលពីទីតាំងជាច្រើន ដែលបណ្ដាលឱ្យមនុស្សប្រហែល ២២នាក់ បានស្លាប់ និងរបួសមួយចំនួន៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: