ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនបន្ដដាក់ប្រទេសក្រោមភាពអាសន្នរហូតដល់ចុងខែ ទោះបីករណីកូវីដ១៩ ស្រកទៅវិញក៏ដោយ

    BY autoadmin May 4, 2020
    ជប៉ុនបន្ដដាក់ប្រទេសក្រោមភាពអាសន្នរហូតដល់ចុងខែ ទោះបីករណីកូវីដ១៩ ស្រកទៅវិញក៏ដោយ

    រដ្ឋាភិបាលជប៉ុនគ្រោងនឹងបន្ថែមរយៈពេលភាពអាសន្នទូទាំងប្រទេសរបស់ខ្លួន​ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។ រដ្ឋាភិបាលនឹងស្នើសុំក្រុមអ្នកជំនាញប្រឹក្សារកយោបល់រួមមួយ​ ចំពោះគំនិតរបស់ខ្លួនដែលចង់បន្ថែមពេលវេលាដាក់ប្រទេសក្នុងអាសន្ននេះ។ បន្ទាប់មករដ្ឋនឹងជូនដំណឹងអំពីផែនការរបស់ខ្លួន​ មុនពេលសម្រេចគ្នានៅឯកិច្ចប្រជុំក្រុមការងារនៅពេលក្រោយ។ រដ្ឋាភិបាលទំនងជានឹងយល់ព្រមលើការបន្ថែមរយៈពេលភាពអាសន្ននេះ​ ដោយផ្អែកលើមូលហេតុដែលប្រព័ន្ធវេជ្ជសាស្ត្រនៅតែមានស្ថានភាពតានតឹងខ្លាំង បើទោះបីជាមានការធ្លាក់ចុះនៃចំនួនអ្នកឆ្លងថ្មីក៏ដោយ។ គួរឱ្យដឹងដែរថា ស្ថានភាពអាសន្នបច្ចុប្បន្ននឹងត្រូវផុតកំណត់នៅថ្ងៃពុធនេះ។

    ប៉ុន្តែយ៉ាងណារដ្ឋាភិបាលនឹងមិនបន្ថែមរយៈពេលភាពអាសន្នចំពោះខេត្តចំនួន ១៣ ដែលស្ថិតនៅក្រោមការតាមដានពិសេស​នោះទេ។ គេរំពឹងថានឹងស្នើដល់មូលដ្ឋានទាំងនោះ​ រួមមានទីក្រុងតូក្យូ និងអូសាកា ដើម្បីជួយគាំទ្រសំណើបច្ចុប្បន្នរបស់ពួកគេ សម្រាប់ការកំណត់សកម្មភាព និងអាជីវកម្មរបស់ប្រជាជន។ ទន្ទឹមនឹងនេះដែរខេត្តផ្សេងទៀតទំនងជាត្រូវបានអនុញ្ញាតឱ្យបន្ធូរបន្ថយ​ ការរឹតត្បឹតលើប្រជាជន និងអាជីវកម្ម ហើយឱ្យពួកគេប្រកាន់យករបៀបរស់នៅថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ រដ្ឋាភិបាលត្រូវបានគេរំពឹងថា​ នឹងស្នើសុំឱ្យអាជ្ញាធរខេត្តទាំងនោះបន្តសុំផ្អាកប្រជាជនពីការធ្វើដំណើរឆ្លងកាត់ព្រំដែន ការដើរលេងនៅពេលយប់ និងការទស្សនាកន្លែងដែលមានមនុស្សកកកុញ និងទំនាក់ទំនងជិតស្និទ្ធណាមួយ៕

    អត្ថបទ៖​ លីដា
    ប្រភព៖ NHK

    Share This Post: