ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ត្រាំ អះអាងថា អាមេរិកនឹងមានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅចុងឆ្នាំនេះ

    BY autoadmin May 4, 2020
    លោក ដូណាល់ត្រាំ អះអាងថា អាមេរិកនឹងមានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅចុងឆ្នាំនេះ

    អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ត្រាំ បានថ្លែងថា “អាមេរិកនឹងមានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅចុងឆ្នាំនេះហើយ” ដែលការអះអាងដូចនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលរូបលោកផ្តល់កិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Fox News នៅឯទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia ។ លោកប្រធានាធិបតី ដូណាល់ត្រាំ បន្តថា “យើងមានទំនុកចិត្តខ្ពស់ណាស់ក្នុងការទទួលបានវ៉ាក់សាំងនៅចុងឆ្នាំនេះ ហើយអាមេរិកនឹងជំរុញឲ្យគ្រប់សាលារៀននិងសាកលវិទ្យាល័យឲ្យបើទ្វារឡើងវិញនៅក្នុងអំឡុងខែសីហានេះផងដែរ”។

    ទន្ទឹមនឹងការបង្ហាញពីលទ្ធភាពខ្ពស់ក្នុងការទទួលបានវ៉ាក់សាំង លោកប្រធានាធិបតី ដូណាល់ត្រាំ ក៏បានបង្ហាញនូវអារម្មណ៍សប្បាយចិត្ត ប្រសិនបើមានប្រទេសណាអាចប្រជែងជាមួយអាមេរិកដោយរកឃើញវ៉ាក់សាំងការពារមេរោគកូវីដ ១៩ បានមុនអាមេរិក ព្រោះទោះជាអ្នកណាជាអ្នករកឃើញវ៉ាក់សាំងក៏ដោយក៏វាអាចជួយសង្គ្រោះមនុស្សជាតិបានដូចគ្នាដែរ។ សម្រាប់ក្រុមអ្នកវិភាគសង្គមបានលើកឡើងថា វត្តមានរបស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នឹងជួយលុបបំបាត់រាល់បញ្ហាសង្គមដែលកំពុងកើតមានក្នុងពេលបច្ចុប្បន្ននេះ ហើយបន្ទាប់ពីបញ្ហាត្រូវបានដោះស្រាយសេដ្ឋកិច្ចអាមេរិកនឹងត្រលប់ទៅរកភាពល្អប្រសើរវិញផងដែរ។ គួរបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះអាមេរិកមានអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១ ៥៦៦ ០០៤ ករណី និងស្លាប់ ៦៨ ៥៩៨ ករណី ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post: