ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងនិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនបានឈឺធ្ងន់វះកាត់អ្វីនោះទេ

    BY autoadmin May 4, 2020
    កូរ៉េខាងត្បូងនិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនបានឈឺធ្ងន់វះកាត់អ្វីនោះទេ

    មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនបានទទួលការវះកាត់អ្វីនោះទេ ក្នុងអំឡុងពេលបាត់វត្តមានពីសាធារណជនចំនួន ៣ សប្តាហ៍នេះ ចំពេលដែលថ្មីៗនេះកូរ៉េទាំងពីរបានបាញ់បោះគ្នានៅឯតំបន់គ្មានយោធា (DMZ)។ មន្ត្រីរដ្ឋាភិបាលរូបនេះបានបដិសេធមិនផ្តល់មូលហេតុទេ ប៉ុន្តែបាននិយាយថា របាយការណ៍ដែលថាលោក គីម ជុងអ៊ុន បានឈឺធ្ងន់ធ្ងររហូតឈានដល់ការវះកាត់គឺមិនពិតទេ។ នេះបើតាមការចុះផ្សាយរបស់ រ៉យទ័រ សម្រាប់ថ្ងៃច័ន្ទ ទី០៤​ ខែឧសភា ឆ្នាំ២០២០។

    មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបាននិយាយប្រាប់អ្នកយកព័ត៌មានថា៖ «ការវាយតម្លៃរបស់យើងគឺថា (គីម) មិនបានទទួលការវះកាត់ទេ»។ នៅពេលសួរថា តើលោក គីម ជុងអ៊ុន អាចនឹងចូលពេទ្យពិនិត្យជំងឺធម្មតាមែនដែរទេ? គាត់គ្រាន់តែឆ្លើយថា «បាទ» ចំពោះសំណួរដែលសួរប៉ុណ្ណោះ។ គួរឱ្យដឹងដែរថា កូរ៉េទាំងពីរបានបាញ់បោះគ្នានៅឯតំបន់គ្មានយោធា (DMZ) មួយថ្ងៃបន្ទាប់ពីការបង្ហាញខ្លួនក្នុងពិធីកាត់ខ្សែបូរបស់លោក គីម ជុងអ៊ុន។ ប៉ុន្តែយ៉ាងណារហូតដល់ពេលនេះ មិនមានរបាយការថាមានរបួស ឬស្លាប់នោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: