កីឡា

លោក Carlo Anceslotti សម្រេចចិត្តបោះបង់ចោលឱកាសធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីតាលី

BY
Khmernote Media
April 30, 2018

កាលពីពេលថ្មីៗនេះអតីតគ្រូបង្វឹករបស់ក្លឹប Bayern Munich លោក Carlo Ancelotti បានច្រានចោលឱកាសធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីតាលី នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន Dello Sport។

លោក Carlo Anceslotti ត្រូវបានក្លឹប Bayern Munich បណ្ដេញចេញពីដំណែងគ្រូបង្វឹករបស់ក្លឹបកាលពីខែកញ្ញាកន្លងទៅ បន្ទាប់ពីលោក Anceslotti ដឹកនាំក្លឹប Bayern Munich ចាញ់យ៉ាងអាម៉ាស់មុខនៅក្នុងការប្រកួតពានរង្វាន់ UEFA Champion Leauge វគ្គចែកពូល។

កាលពីពេលថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសអ៊ីតាលីបានធ្វើការទាក់ទងជាមួយនឹងលោក Carlo Anceslotti ដើម្បីអញ្ចើញរូបលោកមកដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី។ លោក Anceslotti បានបើកការពិភាក្សាជាមួយនឹងមន្រ្ដីសហព័ន្ធបាល់ទាត់អ៊ីតាលី ប៉ុន្ដែក្រោយបញ្ចប់កិច្ចចចារគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានច្រានចោលឱកាសធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីតាលីហើយលោកបានប្រាប់ថាលោកសម្រេចចិត្តស្វែងរកកន្លែងធ្វើការថ្មីវិញ។

គ្រូបង្វឹកវ័យ 58 ឆ្នាំរូបនេះពិចារណាក្នុងការវិលត្រលប់ទៅដឹកនាំតាមក្លឹបវិញ ស្របពេលដែលក្លឹបកាំភ្លើងធំ Arsenal កំពុងតែស្វែងរកគ្រូបង្វឹកថ្មីដើម្បីជំនួសលោក Arsene Wenger នៅក្នុងពេលបញ្ចប់រដូវកាលនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: