ឃើញល្បីពេញ Facebook តាំងពីថៃ ដល់ខ្មែរ ឥលូវចាប់ខ្លួនអ្នកច្នៃស្រាបៀរធុង មកច្រកចូលដបថ្មី វ៉ៃ logo ម៉ាកល្បីៗដាក់លក់តាម online
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ khaosod បានអោយដឹងថា ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីរកឃើញថានាងបានច្នៃស្រាបៀរធុង (Draft Beer) មកច្រកចូលដបថ្មី វ៉ៃ logo ម៉ាកល្បីៗដើម្បីដាក់លក់តាមអនឡាញ ដែលកំពុងល្បីល្បាញនៅលើបណ្តាញសង្គម Facebook ថៃ ហើយក៏ឃើញមានការចែករំលែកតគ្នាមកដល់បណ្តាញសង្គម Facebook កម្ពុជា ផងដែរនិងមានការចរាចរណ៍លក់ថែមទៀតផង។

លោក Nipon Chinanavej ប្រធាននាយកដ្ឋានគ្រប់គ្រងភេសជ្ជៈមានជាតិអាល់កុល បានអោយដឹងថា ការរកឃើញមានចរាចរណ៍លក់ ស្រាវបៀរធុង (Draft Beer) មកច្រកចូលដបថ្មីនេះ ត្រូវបានរកឃើញនៅតំបន់ Lat Phrao ហើយវាប៉ះពាល់ដល់សុខភាពអ្នកទទួលទានយ៉ាងធ្ងន់ធ្ងរប្រសិនបើរកឃើញថាស្រាបៀរទាំងនោះខូចគុណភាព។ លោកបានបន្តទៀតថា ពេលនេះសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ហើយស្ត្រីរូបនេះ (មិនបង្ហាញអត្តសញ្ញាណ) អាចនឹងមានទោសជាប់ពន្ធនាគារ រហូតដល់១ឆ្នាំ និងពិន័យប្រាក់រហូតដល់ ៥០ម៉ឺនបាត លើបទបន្លំម៉ាកសញ្ញាដោយគ្មានការអនុញ្ញាត។ លោកបានបញ្ជាក់ទៀតថា ប្រសិនបើឃើញមានការសង្ស័យណាមួយទាក់ទងនឹងករណីនេះ សូមរាយការណ៍ មកកាន់លេខ 02 590 3342 រឺលេខ hotline 1422៕
