ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីបន្តបិទប្រទេសបែបធូរស្រាល ៤ សប្តាហ៍ទៀត ដើម្បីស្ទាបស្ទង់ពីការវិវឌ្ឍន៍នៃមេរោគកូវីដ ១៩

    BY autoadmin May 12, 2020
    ម៉ាឡេស៊ីបន្តបិទប្រទេសបែបធូរស្រាល ៤ សប្តាហ៍ទៀត ដើម្បីស្ទាបស្ទង់ពីការវិវឌ្ឍន៍នៃមេរោគកូវីដ ១៩

    ម៉ាឡេស៊ី៖ ម៉ាឡេស៊ីនឹងអនុវត្តវិធានការបិទប្រទេសបែបធូរស្រាលរយៈពេល ៤ សប្តាហ៍ទៀតរហូតដល់ថ្ងៃទី ៩ ខែមិថុនា ដើម្បីបន្តស្ទាបស្ទង់ និងវាយតម្លៃពីការវិឌ្ឍន៍នៃមេរោគកូវីដ ១៩ ក្នុងប្រទេសរបស់ខ្លួន។ បើតាមលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin  បានពន្យល់ឲ្យដឹងថា វិធានការបិទប្រទេសបែបធូរស្រាលនេះគឺរដ្ឋាភិបាលនឹងអនុញ្ញាតឲ្យកន្លែងធ្វើអាជីវកម្ម និងឧស្សាហកម្មមួយចំនួនបើកដំណើរការជាធម្មតាឡើងវិញ តែច្រកព្រំដែននៅបន្តបិទដដែល ហើយសាលារៀនក៏មិនទាន់ត្រូវបានអនុញ្ញាតឲ្យបើកទ្វារដែរ។ ដោយឡែកចំពោះការធ្វើដំណើរកំសាន្តលក្ខណៈគ្រួសារវិញ អាជ្ញាធរនឹងកំណត់ទីតាំង និងចម្ងាយផ្លូវដែលពលរដ្ឋអាចធ្វើដំណើរបាន ដែលមានន័យថាពលរដ្ឋម៉ាឡេស៊ីអាចទៅកំសាន្តតែនៅកន្លែងក្បែរៗផ្ទះពួកគាត់ និងកន្លែងដែលគ្មានមនុស្សច្រើនប៉ុណ្ណោះ។

    លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin បានបន្តថា ប្រសិនបើក្នុងរយៈពេល ៤ សប្តាហ៍នេះស្ថានភាពនៃមរោគកូវីដ ១៩ ត្រលប់ទៅកាន់ភាពល្អប្រសើរច្រើនរដ្ឋាភិបាលអាចនឹងបន្តបន្ធូរបន្ថយវិធានការបិទប្រទេសឲ្យកាន់តែធូរស្រាលជាងនេះទៀត ផ្ទុយទៅវិញបើរលកនៃមេរោគកូវីដ ១៩ ផ្ទុះឡើងជាថ្មីរដ្ឋាភិបាលក៏អាចសម្រេចបិទប្រទេសលក្ខណៈតឹងរឹងឡើងវិញផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី១២ ខែឧសភា នេះ ម៉ាឡេស៊ីមានអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ៦,៧២៦ ករណីស្លាប់ ១០៩ ករណី និងជាសះស្បើយចំនួន ៥,១១៣ ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post: