ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចោរកំពូលស៊យចូលលួចចំផ្ទះអ្នកជំងឺកូវីដ ១៩ ត្រូវគេចាប់យកទៅដាក់ដោយឡែក ១៤ ថ្ងៃសិនមុននឹងដាក់ទោសតាមផ្លូវច្បាប់ (មានវីដេអូ)

    BY autoadmin May 11, 2020
    ចោរកំពូលស៊យចូលលួចចំផ្ទះអ្នកជំងឺកូវីដ ១៩ ត្រូវគេចាប់យកទៅដាក់ដោយឡែក ១៤ ថ្ងៃសិនមុននឹងដាក់ទោសតាមផ្លូវច្បាប់ (មានវីដេអូ)

    ឥណ្ឌូនេស៊ី៖ ក្រុមចោរមានគ្នា ៥ នាក់ ត្រូវបានបញ្ជូនទៅធ្វើតេស្តរកមេរោគកូវីដ ១៩ ភ្លាមៗ ក្រោយការចាប់ខ្លួន ព្រោះតែពួកគេបានធ្វើសកម្មភាពចូលលួចឥវ៉ាន់នៅក្នុងផ្ទះអ្នកជំងឺកូវីដ​ ១៩។ បើតាមសារព័ត៌មាន worldofbuzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Makassar ភាគខាងជើងប្រទេសប្រទេសឥណ្ឌូនេស៊ី។ ប្រភពខាងលើបានបន្តថា មុនពេលសម្រេចធ្វើសកម្មភាពចូលលួចគឺក្រុមចោរបានឃើញស្ថានភាពអំណោយផលមួយគឺផ្ទះកើតហេតុគ្មានមនុស្សរស់នៅនោះទេ តែពួកគេមិនបានដឹងទេថាម្ចាស់ផ្ទះដែលមិនបាននៅផ្ទះនោះ គឺព្រោះតែគាត់បានឆ្លងមេរោគកូវីដ ១៩ និងត្រូវបានគេយកទៅព្យាបាលបាលនៅមន្ទីរពេទ្យបាត់ទៅហើយ។

    ក្នុងការចូលលួចនោះក្រុមចោរអាចប្រមូលបានគ្រឿងអលង្ការធ្វើពីមាសប្រមាណជា ១៥ ក្រាម និងលុយចំនួន ៦០០០ RM (១ ៣៨៥ ដុល្លារអាមេរិក) តែយ៉ាងណាក្តីក្នុងរយៈពេល ២៤ ម៉ោងក្រោយធ្វើសកម្មភាពលួច ពួកគេក៏ត្រូវបានប៉ូលិសឥណ្ឌូនេស៊ីចាប់ខ្លួនបានវិញទាំងអស់។ អ្វីដែលជារឿងស៊យបំផុតសម្រាប់ក្រុមចោរនោះ គឺពួកគេបានចូលទៅក្នុងផ្ទះអ្នកជំងឺកូវីដ ១៩ ដែលមិនទាន់បានសម្អាតមេរោគនៅឡើយ និងធ្វើឲ្យពួកគេក៏ត្រូវប្រឈមនឹងការឆ្លងមេរោគកូវីដ ១៩ផងដែរ។ រហូតមកទល់នឹងពេលនេះលទ្ធផលនៃការធ្វើតេស្តចំពោះក្រុមចោរនៅមិនទាន់អាចបង្ហាញថា ពួកគេបានបានឆ្លងមេរោគកូវីដ ១៩ ឬអត់នោះទេ តែពួកគេត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគ្នានៅក្នុងគុក ១៤ ថ្ងៃសិន ដើម្បីតាមដានសុខភាពមុននឹងសម្រេចអនុវត្តទោសរបស់ពួកគេទៅតាមច្បាប់ជាបន្តទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post: