ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥវ៉ាន់ប្រេនៗជាច្រើននៅផ្សារទំនើបមួយក្នុងប្រទេសម៉ាឡេស៊ីត្រូវដុះផ្សិតខូចខ្ទេចអស់ ក្រោយបិទប្រទេសជិត២ខែ ដោយសារកូវីដ១៩

    BY autoadmin May 12, 2020
    ឥវ៉ាន់ប្រេនៗជាច្រើននៅផ្សារទំនើបមួយក្នុងប្រទេសម៉ាឡេស៊ីត្រូវដុះផ្សិតខូចខ្ទេចអស់ ក្រោយបិទប្រទេសជិត២ខែ ដោយសារកូវីដ១៩

    ម៉ាឡេស៊ី៖ គិតមកទល់នឹងពេលនេះគឺមានរយៈជាប្រមាណជា ២ ខែហើយ ដែលផ្សារទំនើប និងហាងលក់ឥវ៉ាន់ជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបិទទ្វារ ព្រោះតែវិបត្តិនៃមេរោគកូវីដ ១៩។ យ៉ាងណាក្តី ប៉ុន្មានថ្ងៃនេះរដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចបន្ធូរបន្ថយវិធានការបិទប្រទេសឲ្យធូរស្រាលជាងមុនបន្តិចដោយអនុវញ្ញាតឲ្យកន្លែងធ្វើអាជីវកម្មជាច្រើនអាចបើកទ្វារឡើងវិញបាន ដែលកន្លែងទាំងនោះរួមមានទាំងផ្សារទំនើបផងដែរ។ ក្រោយផ្សារទំនើបអាចបើកដំណើរការបានវិញ ម្ចាស់ហាងនិងបុគ្គលិកលក់ជាច្រើននាក់ប្រញាប់ប្រញាល់ត្រលប់ទៅកាន់ហាងរបស់ពួកគេ ដើម្បីបន្តការងានិងអាជីវកម្មរបស់ពួកគេជាថ្មីឡើងវិញ។

    យ៉ាងណាក្តី ផ្សារទំនើបមួយកន្លែងនៅក្នុងរដ្ឋ Sabah ភាគខាងជើងប្រទេសម៉ាឡេស៊ី បានជួបរឿងដ៏គួឲ្យភ្ញាក់ផ្អើលមួយគឺឥវ៉ាន់មួយចំនួនមានដូចជា ស្បែកជើង កាបូបដៃ ខ្សែក្រវ៉ាត់ កាបូបស្ពាយ ស្រាប់តែឡើងដុះផ្សិតយ៉ាងច្រើនដែលធ្វើឲ្យខូចគុណភាពនៃផលិតផលទាំងនោះយ៉ាងខ្លាំងផងដែរ។ តាមការសន្និដ្ឋានបញ្ហានេះទំនើបជាកើតឡើងដោយសារតែក្រោយពេលបិទម៉ាស៊ីនត្រជាក់នៅក្នុងផ្សារទំនើបទៅគឺវាមានអាកាសធាតុក្តៅហប់ និងធ្វើឲ្យមានសំណើមនៅលើផលិតផលទាំងនោះ ហើយក្រោយមកដោយគ្មានការសម្អាតជាប្រចាំ ទើបផលិតផលទាំងនោះត្រូវដុះផ្សិតដូចនេះតែម្តង។ លោកអ្នកអាចទស្សនារូបនេះជាច្រើនដូចខាងក្រោមនេះ៖

       

    អត្ថបទ៖ភក្តី

    ប្រភព៖worldofbuzz

    Share This Post: