ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសឥណ្ឌា ១៤នាក់សុខចិត្តលាក់ខ្លួនក្នុងរថយន្តក្រឡុកស៊ីម៉ងត៍ ដើម្បីបានត្រលប់ទៅស្រុកវិញ ខណៈប្រទេសកំពុងតែបិទទ្វារ (មានវីដេអូ)

    BY autoadmin May 12, 2020
    បុរសឥណ្ឌា ១៤នាក់សុខចិត្តលាក់ខ្លួនក្នុងរថយន្តក្រឡុកស៊ីម៉ងត៍ ដើម្បីបានត្រលប់ទៅស្រុកវិញ ខណៈប្រទេសកំពុងតែបិទទ្វារ (មានវីដេអូ)

    ឥណ្ឌា៖ ក្រោយរដ្ឋាភិបាលនៃប្រទេសឥណ្ឌាសម្រេចបិទប្រទេសមួយរយៈមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ គេបានសង្កេតឃើញថា ពលរដ្ឋឥណ្ឌាបានធ្វើសកម្មភាពប្លែកៗជាច្រើនដែលមានលក្ខណៈផ្ទុយនឹងបំរាមរបស់អាជ្ញាធរ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ប៉ូលិសឥណ្ឌាបានរកឃើញមនុស្ស ១៤ នាក់ បានលាក់ខ្លួននៅក្នុងរថយន្តក្រឡុកស៊ីម៉ងត៍ ដើម្បីអាចធ្វើដំណើរត្រលប់ទៅស្រុកកំណើតវិញ។

    បើតាមប៉ូលិសឥណ្ឌាបានឲ្យដឹងថា មនុស្សទាំង ១៤ នាក់នេះ ព្យាយាមធ្វើដំណើរក្នុងរយៈចម្ងាយ ១ ២០០ គីឡូម៉ែត្រទាំងដែលពួកគេត្រូវសម្ងំលាក់ខ្លួននៅក្នុងកន្លែងក្រឡុងស៊ីម៉ងត៍យ៉ាងចង្អៀត ហើយតាមយរយៈសកម្មភាពនេះពួកគេអាចប្រឈមនឹងការថប់ដង្ហើមស្លាប់ និងការចម្លងមេរោគកូវីដ ១៩ ដាក់គ្នាផងដែរ។ ក្រោយការឃាត់ខ្លួន ក្រុមមនុស្សដែលលាក់ខ្លួនទាំង ១៤ នាក់នោះរួមទាំងអ្នកបើកបរ និងអ្នកអង្គុយនៅក្បែរអ្នកបើកបរ ២ នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរចាប់យកទៅធ្វើតេស្តរកមេរោគកូវីដ ១៩ និងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ១៤ ថ្ងៃផងដែរ ទើបដោះលែងពួកគេឲ្យមានសេរីភាពជាធម្មតាវិញ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post: