ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រសួងអប់រំចិនអំពាវនាវឱ្យសិស្សសាលាឈប់ពាក់ម៉ាស់ក្នុងម៉ោងកីឡា បន្ទាប់មានករណីស្លាប់ដោយសារពាក់ម៉ាស់

    BY autoadmin May 13, 2020
    ក្រសួងអប់រំចិនអំពាវនាវឱ្យសិស្សសាលាឈប់ពាក់ម៉ាស់ក្នុងម៉ោងកីឡា បន្ទាប់មានករណីស្លាប់ដោយសារពាក់ម៉ាស់

    ក្រសួងអប់រំចិនបានអំពាវនាវឱ្យសាលារៀននានាបញ្ឈប់សិស្សានុសិស្ស កុំឱ្យប្រើប្រាស់ម៉ាស់ក្នុងកំឡុងពេលម៉ោងហាត់ប្រាណ បន្ទាប់ពីមានការស្លាប់របស់សិស្សចំនួន ៣នាក់ ទាក់ទងនឹងការប្រើប្រាស់ម៉ាស់នេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK។ ការស្លាប់នេះបានកើតឡើងកាលពីខែមេសា នៅភាគខាងកើតខេត្ត Zhejiang និង Hunan ដោយសិស្សទាំងនោះបានចូលរួមក្នុងការរត់ប្រណាំងចម្ងាយឆ្ងាយ និងសកម្មភាពហាត់ប្រាណដទៃទៀត ដោយពាក់ម៉ាសមុខរបស់ពួកគេ។ មិនត្រឹមតែម៉ាស់វេជ្ជសាស្ត្រទេ យ៉ាងហោចណាស់ក៏មានសិស្សម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ដោយសារពាក់ម៉ាស់ N95 ។

    ក្រសួងបាននិយាយកាលពីថ្ងៃអង្គារថា ខ្យល់អុកស៊ីសែនមិនអាចឆ្លងកាត់ម៉ាស់ N95 យ៉ាងងាយស្រួលនោះទេ។ ក្រសួងបានបន្ថែមទៀតថា ការពាក់ម៉ាស់នៅក្នុងថ្នាក់ហាត់ប្រាណអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយ ទោះបីជាសិស្សមិនមានគ្រោះថ្នាក់ដល់ជីវិតដូចករណីនេះក៏ដោយ។ សេចក្តីថ្លែងការណ៍ជាផ្លូវការនេះ ធ្វើឡើងចំពេលដែលអនុវិទ្យាល័យនិងមធ្យមសិក្សានៅក្នុងតំបន់បានចាប់ផ្ដើមបើកចូលរៀនឡើងវិញ ខណៈដែលហានិភ័យនៃការឆ្លងវីរុស COVID-19 បានចុះថយទៅវិញ៕

    អត្ថបទ៖​ លីដា
    ប្រភព៖ NHK

    Share This Post: