ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហាងកាហ្វេមួយកន្លែងនៅអាឡឺម៉ង់តម្រូវឲ្យអតិថិជនពាក់មួកធ្វើពីស្នោវែងៗ ដើម្បីរក្សាគំលាតសង្គម

    BY autoadmin May 15, 2020
    ហាងកាហ្វេមួយកន្លែងនៅអាឡឺម៉ង់តម្រូវឲ្យអតិថិជនពាក់មួកធ្វើពីស្នោវែងៗ ដើម្បីរក្សាគំលាតសង្គម

    អាឡឺម៉ង់៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ រដ្ឋាភិបាលនៃប្រទេសនីមួយៗបានសម្រេចដាក់ចេញនូវវិធានការផ្សេងៗគ្នាទៅតាមស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសខ្លួន។ តួយ៉ាងហាងកាហ្វេមួយកន្លែងនៅប្រទេសអាឡឺម៉ង់ត្រូវបានគេប្រទះឃើញតម្រូវឲ្យអតិថិជនទាំងអស់ត្រូវតែពាក់មួកពិសេសមួយដែលមានស្នែងវែងៗដើម្បីជួយឲ្យពួកគេអាចរក្សាគំលាតសង្គមពីគ្នាបាន។ បើតាមសារព័ត៌មាន dailymail បានឲ្យដឹងថា​ហាងកាហ្វេមួយនេះមានឈ្មោះថា​ Cafe & Konditorei Rothe ស្ថិតនៅក្នុងក្រុង Schwerin ភាគខាងជើងនៃប្រទេសអាឡឺម៉ង់។

    ប្រភពខាងលើបានបន្តថា មួកពិសេសនោះត្រូវបានរចនាឡើងដោយប្រើប្រាស់បំពងស្នោដែលគេប្រើប្រាស់នៅក្នុងអាងទឹកច (សម្រាប់តោងរៀនហែលទឹក) ចម្រុះពណ៌គ្នាមកចង់ភ្ជាប់គ្នាបីជាងបីជ្រុង ហើយមួកអាចជួយរក្សាគំលាតសុវត្ថិភាពពីគ្នាបាន ១ ម៉ែត្រផងដែរ។ វិធានការថ្មីនេះទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរសុខាភិបាលអាឡឺម៉ង់ ដ្បិតវាបានក្លាយជាចំណែកដ៏សំខាន់មួយក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ ១៩ ក្នុងចំណោមពលរដ្ឋអាឡឺម៉ង់។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះអាឡឺម៉ង់មានអ្នកឆ្លងមេរោគកូវីដសរុបចំនួន ១៧៥ ៩៧៥  ករណី ស្លាប់ចំនួន ៧ ៩២៨  និងជាសះស្បើយចំនួន ១៥០ ៣០០ ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post: