ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វិបត្តិជំងឺកូវីដ ១៩ បានធ្វើឲ្យតួលេខអ្នកធ្វើអត្តឃាតសម្លាប់ខ្លួននៅប្រទេសជប៉ុនធ្លាក់ចុះគួរឲ្យគត់សម្គាល់

    BY autoadmin May 15, 2020
    វិបត្តិជំងឺកូវីដ ១៩ បានធ្វើឲ្យតួលេខអ្នកធ្វើអត្តឃាតសម្លាប់ខ្លួននៅប្រទេសជប៉ុនធ្លាក់ចុះគួរឲ្យគត់សម្គាល់

    ជប៉ុន៖ ជាទូទៅមេរោគកូវីដ ១៩ ពិតជាបានបង្កឲ្យមានគុណវិបត្តិយ៉ាងធំធេងសម្រាប់ពិភពលោកទាំងមូល តែយ៉ាងណាក្តីគេក៏អាចរកឃើញគុណសម្បត្តិតិចតួចខ្លះដែរពីការរាតត្បាតនៃមេរោគមរណៈមួយនេះ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន worldofbuzz បានឲ្យដឹងថា គុណសម្បត្តិដែលជ្រុងដ៏តូចមួយនៃការរាតត្បារមេរោគកូវីដ ១៩ គឺវាបានធ្វើឲ្យអត្រាអ្នកធ្វើអត្តឃាតសម្លាប់ខ្លួននៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះគួរឲ្យកត់សម្គាល់។

    ប្រភពខាងលើបានបន្តថា​ អត្រាអ្នកសម្លាប់ខ្លួននៅប្រទេសជប៉ុនគិតត្រឹមខែ មេសា ឆ្នាំ ២០២០នេះ បានធ្លាប់ចុះ ២០% បើធៀបទៅនឹងឆ្នាំចាស់ ហើយតួលេខធ្លាក់ចុះនេះគឺជាចំនួនធ្លាក់ចុះដ៏ធំផងដែរក្នុងរយៈពេល ៥​ ឆ្នាំចុងក្រោយនេះ។ របាយការណ៍ឆ្នាំចាស់បានបង្ហាញថា ត្រឹមខែមេសាដូចគ្នានេះមានពលរដ្ឋជប៉ុនចំនួន ១,៨១៤ នាក់ទៅហើយបានធ្វើអត្តឃាតសម្លាប់ខ្លួន តែក្នុងឆ្នាំនេះវិញគឺមានត្រឹមតែ ៣៥៩ ករណីប៉ុណ្ណោះ។

    យោងតាមអ្នកជំនាញផ្នែកវិទ្យាសាស្ត្រសង្គមជប៉ុនបានឲ្យដឹង មូលហេតុដែលជំរុញឲ្យតួលេខអ្នកសម្លាប់ខ្លួននៅជប៉ុនធ្លាក់ចុះអាចដោយសារតែពលរដ្ឋត្រូវបានហាមប្រាមមិនឲ្យចេញក្រៅផ្ទះដូចនេះពួកគេមានពេលវេលារីករាយជាមួយគ្នាច្រើន និងគ្មានអារម្មណ៍ឯកោ ការងារនៅតាមបណ្តាក្រុមហ៊ុនត្រូវបានកាត់បន្ថយឬផ្អាកទាំងស្រុង និងការសិក្សានៅតាមសាលារៀនត្រូវបានផ្អាកឬពន្យាពេល ដែលកត្តាទាំងនេះបានជួយកាត់បន្ថយកម្រិតភាពស្រេ្តស និងសម្ពាធផ្លូវចិត្តរបស់ពលរដ្ឋជប៉ុនបានមួយផ្នែកធំ។ បើទោះជាយ៉ាងនេះក្តី អ្នកជំនាញបានព្រមានផងដែរថា ការរាតត្បាតនៃជំងឺកូវីដ ១៩ នឹងធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងរយៈពេលវែងផងដែរ​ ហើយកត្តានេះនឹងជំរុញឲ្យមានអត្រាអ្នកសម្លាប់ខ្លួននៅជប៉ុនកើនឡើងខ្ពស់ផងដែរនៅពេលអនាគត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post: