ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកប្រើកង្ហារលើពិដានចាស់ៗ គួរប្តូរថ្មីចេញទៅ កុំទុកយូរពេក ប្រយ័ត្នមានគ្រោះថ្នាក់ដោយមិនដឹងខ្លួនដូចស្រ្តីម្នាក់នេះ

    BY autoadmin May 16, 2020
    អ្នកប្រើកង្ហារលើពិដានចាស់ៗ គួរប្តូរថ្មីចេញទៅ កុំទុកយូរពេក ប្រយ័ត្នមានគ្រោះថ្នាក់ដោយមិនដឹងខ្លួនដូចស្រ្តីម្នាក់នេះ

    ម៉ាឡេស៊ី៖ គ្រោះថ្នាក់ចៃដន្យអាចកើតមានគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយពេលខ្លះសូម្បីតែលោកអ្នកនៅក្នុងផ្ទះហើយក៏អាចកើតមានគ្រោះដោយយថាហេតុផងដែរ។ ជាក់ស្តែងអ្នកប្រើប្រាស់បណ្ដាញសង្គមម៉ាឡេស៊ីម្នាក់ ត្រូវកង្ហារលើពិដានធ្លាក់ចុះមកត្រូវចំកនិងបង្កឲ្យមានការឈឺចាប់យ៉ាងខ្លាំង។

    ស្រ្តីរងគ្រោះបានប្រើប្រាស់គណនី Facebook ដែលមានឈ្មោះថា Jasni Jjm បានរៀបរាប់ថា គ្រោះថ្នាក់បានកើតឡើងខណៈគាត់កំពុងប្រលែងលេងជាមួយនឹងកូនតូចម្នាក់នៅក្នុងផ្ទះ ហើយវាជារឿងសំណាងមួយដែលកង្ហារនោះមិនធ្លាក់ចំកូនតូច កុំអីកូនគាត់ប្រហែលជាមានគ្រោះថ្នាក់ធ្ងន់ធ្ងរបាត់ទៅហើយ។ តាមរយៈសាររបស់ស្រ្តីរងគ្រោះគាត់បានផ្ដាំផ្ញើឲ្យអ្នកប្រើប្រាស់បណ្តាសសង្គមផ្សេងទៀត ត្រូវចេះប្រុងប្រយ័ត្នជាមួយនឹងកង្ហារលើពិដានព្រោះវាអាចអាចធ្លាក់ចុះមក និងបង្កគ្រោះថ្នាក់បានគ្រប់ពេល។

    សម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមម៉ាឡេស៊ីបានបញ្ចេញមតិថា កង្ហារដែលធ្លាក់ចុះមកនោះគឺដោយសារតែជាងមិនបានបំពាក់ខ្សែសុវត្ថិនៅក្នុងកង្ហារដែលតាមស្ដង់ដាសុវត្ថិភាពគឺគេត្រូវដាក់ខ្សែសុវត្ថិភាពមួយដើម្បីការពារកុំឲ្យកង្ហារធ្លាក់ចុះមកបានពេលវាចាស់ឬខូច។ អ្នកខ្លះវិញបានលើកឡើងថា ពេលប្រើប្រាស់កង្ហារលើពិដានត្រូវដឹងពីរយៈពេលនៃការប្រើប្រាស់វាឲ្យបានច្បាស់លាស់ ហើយត្រូវប្តូរវាចេញឲ្យបានទាន់វេលា បើមិនដូចនោះទេវានឹងធ្លាក់ចុះមកហើយបង្កទៅជាគ្រោះថ្នាក់មិនខាន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post: