ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កាបូបស្ពាយមានរាងដូចម៉ាស់ពេទ្យកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅឥណ្ឌូនេស៊ី នារដូវកាលកូវីដ១៩នេះ

    BY autoadmin May 18, 2020
    កាបូបស្ពាយមានរាងដូចម៉ាស់ពេទ្យកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅឥណ្ឌូនេស៊ី នារដូវកាលកូវីដ១៩នេះ

    ឥណ្ឌូនេស៊ី៖ ម៉ាស់បានក្លាយទៅជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដ៏ចាំបាច់បំផុតសម្រាប់ប្រជាពលរដ្ឋនៅជុំវិញពិភពលោក ចាប់តាំងពីផ្ទុះការរាតត្បាតមេរោគកូវីដ ១៩ មក។ បើទោះជាម៉ាស់មានច្រើនប្រភេទ និងពណ៌ផ្សេងគ្នាក៏ដោយ តែម៉ាស់ដែលគេពេញនិយមប្រើប្រាស់ច្រើនបំផុតគឺម៉ាស់ពេទ្យ (Surgical Mask) ដែលមានពណ៌ផ្ទៃមេឃស្រាល។ ព្រោះតែមនុស្សជាច្រើនបានស្គាល់និងប្រើប្រាស់ម៉ាស់ពេទ្យជាប្រចាំនោះ អ្នកច្នៃម៉ូតម្នាក់សម្រេចរចនាកាបូបស្ពាយសម្រាប់មនុស្សស្រីដែលមានរាងនិងពណ៌ដូចម៉ាស់ពេទ្យ ១០០% តែខុសទំហំគ្នាដោយកាបូបស្ពាយមានទំហំធំជាងម៉ាស់ធម្មតា។

    កាបូបដែលមានរូបរាងដូចម៉ាស់នេះត្រូវបានរចនាឡើងដោយច្នៃម៉ូតឥណ្ឌូនេស៊ី និងត្រូវបានដាក់លក់តាមបណ្តាញសង្គម Instagram ដោយគណនីមួយដែលមានឈ្មោះថា percetakankain។ ក្រោយពេលបង្ហោះលក់បានតែបន្តិចគេបានឃើញអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍និងបញ្ជាទិញកាបូបនេះយកទៅប្រើប្រាស់ផងដែរ។ សម្រាប់លោកអ្នកវិញ តើពេញចិត្តកាបូបមានរាងដូចម៉ាស់នេះដែរឬអត់?

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post: