ខ្មែរណូត

ស្វែងរក

  • កីឡា

    ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Mauro Icardi បានទាក់ទងទៅកាន់ Man Utd អោយត្រៀមលុយផ្ទេរខ្សែប្រយុទ្ធ Icardi នៅក្នុងពេលបញ្ចប់រដូវកាលនេះ

    BY Khmernote Media May 2, 2018
    ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Mauro Icardi បានទាក់ទងទៅកាន់ Man Utd អោយត្រៀមលុយផ្ទេរខ្សែប្រយុទ្ធ Icardi នៅក្នុងពេលបញ្ចប់រដូវកាលនេះ

    ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Mauro Icardi លោក Mino Raiola បានធ្វើការទាក់ទងទៅកាន់ក្លឹបបិសាចក្រហម Manchester United ចំពោះការបើកភ្លើងខៀវក្នុងការផ្ទេរខ្សែប្រយុទ្ធ Icadi នៅក្នុងពេលបញ្ចប់រដូវកាលនេះ។

    ខ្សែប្រយុទ្ធវ័យ 25 ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ជាច្រើនពីសំណាក់ក្លឹបធំៗនៅក្នុងទ្វីបអឺរ៉ុប បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះបានបង្ហាញទំរង់លេងដ៏ល្អនិងសុតបញ្ចូលទីបាន 27 គ្រាប់នៅក្នុងលីគកំពូល Italia Serie A។

    ក្លឹបបិសាចក្រហម Manchester United គឺជាក្លឹបដំបូងដែលបោះចំណាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរូបនេះតាំងពីពាក់កណ្ដាលរដូវកាលមកម្លេះ ប៉ុន្ដែពេលនេះមានក្លឹបយក្សពីរកំពុងត្រៀមខ្លួនចូលប្រជែងជាមួយនឹងក្លឹបបិសាចក្រហម Manchester United គឺក្លឹប Real Madrid និង Paris Saint-Germain។ តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ Mauro Icardi ត្រូវបានគេប៉ានស្មានអាចនឹងមានតម្លៃដល់ទៅ 110លានអឺរ៉ូ ឯណោះ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay