ខ្មែរណូត

ស្វែងរក

  • កីឡា

    ខ្សែការពារ Eric Bailly កំពុងព្រួយបារម្ភអំពីអនាគតរបស់គេនៅក្នុងក្លឹបបិសាចក្រហម Manchester United

    BY Khmernote Media May 2, 2018
    ខ្សែការពារ Eric Bailly កំពុងព្រួយបារម្ភអំពីអនាគតរបស់គេនៅក្នុងក្លឹបបិសាចក្រហម Manchester United

    យោងតាមសារពត៌មាន Mirror បានចុះផ្សាយអោយដឹងថា៖ ខ្សែការពារ Eric Bailly កំពុងមានការព្រួយបារម្ភអំពីអនាគតរបស់គេនៅក្នុងក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីខ្សែការពាររូបនេះត្រូវបានលោក Jose Mourinho កាត់ឈ្មោះចេញ។

    ខ្សែការពារវ័យ 24 ឆ្នាំរូបនេះមិនមានវត្តមានអោយក្លឹបបិសាចក្រហម Manchester United ចាប់តាំងពីការប្រកួតរវាងក្លឹបបិសាចក្រហម Manchester United និងក្លឹបមេឃខៀវ Manchester City មកម្លេះពោរគឺចាប់តាំងពីថ្ងៃទី 7 ខែមេសាមកម្លេះ។ ហើយនៅក្នុងជំនួបជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal កាលពីថ្ងៃអាទិត្យកន្លងទៅក៏មិនមានឈ្មោះកីឡាករ Eric Bailly ដែរទាំងក្នុងជម្រើសដំបូងនិងឈ្មោះកីឡាករបម្រុង។

    លោក Jose Mourinho ដែលជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United មិនបានពន្យល់អំពីមូលហេតុនៃការមិនដាក់ឈ្មោះខ្សែការពាររូបនេះចូលរួមប្រកួតទេ។ ការមិនជាប់ឈ្មោះចូលរួមប្រកួតអោយក្លឹបបិសាចក្រហម Manchester United បានធ្វើអោយ Bailly មានការព្រួយបារម្ភចំពោះអនាគតរបស់គេនៅក្នុងក្លឹបបិសាចក្រហម Manchester United។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay