ប៉ូលិសថៃដាក់ទណ្ឌកម្ម ចំពោះពលរដ្ឋដែលមិនព្រមពាក់ម៉ាស់ឲ្យអាហ្វង់ និងលោតម្នាក់ ២០ ដង (មានវីដេអូ)
ថៃ៖ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ នេះ ការពាក់ម៉ាស់ និងអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺជារឿងចាំបាច់ខ្លាំងណាស់ ដើម្បីការពារខ្លួនឯងពីការឆ្លងមេរោគផង និងទប់ស្កាត់ការចម្លងបន្តទៅកាន់អ្នកដទៃផងដែរ។ យ៉ាងណាក្តី ពលរដ្ឋមួយចំនួននៅតែមិនព្រមពាក់ម៉ាស់ព្រោះហេតុផលផ្សេងៗដូចជា ខ្ជិលទៅទិញម៉ាស់ គ្មានលុយទិញម៉ាស់ និងធុញទ្រាន់ក្នុងការពាក់ម៉ាស់ជាដើម។ ដើម្បីជំរុញឲ្យពលរដ្ឋពាក់ម៉ាស់ឲ្យបានជាប្រចាំនោះ អាជ្ញាធរនៅតាមប្រទេសជាច្រើនបានសម្រេចធ្វើការពិន័យ និងដាក់ទណ្ឌកម្មផ្សេងៗចំពោះពលរដ្ឋណាមិនព្រមពាក់ម៉ាស់។

ជាក់ស្តែងពលរដ្ឋថៃមួយចំនួននៅក្នុងខេត្ត Koh Tao ត្រូវបានអាជ្ញាធរចាប់ឲ្យធ្វើការអាហ្វង់ និងលោតម្នាក់ ២០ ដង ដើម្បីដាក់ទណ្ឌកម្មចំពោះពួកគេដែលមិនព្រមពាក់ម៉ាស់ពេលធ្វើដំណើរនៅទីសាធារណៈ។ ការដាក់ទណ្ឌកម្មរបៀបនេះត្រូវបានគេជឿថា គឺជាការដាស់តឿនដ៏ល្អដើម្បីកុំឲ្យពលរដ្ឋភ្លេចការពារខ្លួន បើទោះជាស្ថានភាពនៃការរាតត្បាតមេរោគកូវីដ ១៩ ហាក់ល្អប្រសើរជាងមុនក៏ដោយ។ លោកអ្នកអាចទស្សនាសកម្មភាពដែលជាការដាក់ទណ្ឌកម្មដូចក្នុងវីដេអូខាងក្រោមនេះ៖
អត្ថបទ៖ ភក្តី
ប្រភព៖ thethaiger