ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកយាយអាយុ ៩០ ឆ្នាំម្នាក់បានបំបែកឯកទគ្គកម្មក្លាយជាកំពូលអ្នកលេងហ្គេម Live វីដេអូតាមអនឡាញ វ័យចាស់ជាងគេនៅក្នុងពិភពលោក

    BY autoadmin May 19, 2020
    លោកយាយអាយុ ៩០ ឆ្នាំម្នាក់បានបំបែកឯកទគ្គកម្មក្លាយជាកំពូលអ្នកលេងហ្គេម Live វីដេអូតាមអនឡាញ វ័យចាស់ជាងគេនៅក្នុងពិភពលោក

    ជប៉ុន៖ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន nextshark បានឲ្យដឹងថា មានលោកយាយអាយុ ៩០ ឆ្នាំម្នាក់បានបំបែកឯកទគ្គកម្មក្លាយជាអ្នកលេងហ្គេម ហើយ Live វីដេអូតាមអនឡាញ ដែលមានវ័យចាស់ជាងគេនៅក្នុងពិភពលោក។ លោកយាយរូបនេះមានឈ្មោះថា Hamako Mori ជាជនជាតិជប៉ុន ដែលបានកើតនៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ១៩៣០ ហើយរូបគាត់មានចំណូលចិត្តក្នុងការលេងហ្គេមតាំងពីក្មេងម្លេះ។ ប្រភពខាងលើបានបន្តថា លោកយាយ Hamako Mori បានចាប់ផ្តើមលេងហ្គេមយ៉ាងសកម្មនៅក្នុងឆ្នាំ ១៩៨១ និងបើគិតមកទល់នឹងពេលនេះគឺមានរយៈពេល ៣៩ ឆ្នាំហើយ ដែលរូបគាត់តែងចំណាយពេលជាប្រចាំដើម្បីលេងហ្គេម។

    មិនត្រឹមតែជាអ្នកលេងហ្គេមដើម្បីលំហែរអារម្មណ៍ឬបំបាត់ភាពអផ្សុកតែម្នាក់ឯងនោះទេ តែលោកយាយ Hamako Mori ថែមទាំងបានបង្កើតគណនី YouTube ដែលមានឈ្មោះថា Gamer Grandma សម្រាប់បង្ហោះសកម្មភាពលេងហ្គេមរបស់គាត់ ហើយ Channel YouTube មួយនេះមាន subscriber ជាច្រើននាក់ផងដែរ ដែលធ្វើឲ្យគាត់មានភាពល្បីល្បាយរហូតត្រូវក្លាយជាម្ចាស់ឯកទគ្គកម្មកម្រិតពិភពលោកដូចនេះ។ លោកយាយ Hamako Mori បានប្រាប់ឲ្យដឹងថា ជិត ៤០ ឆ្នាំមកនេះគាត់បានលេងហ្គេមស្ទើរតែគ្រប់ប្រភេទឲ្យតែជាហ្គេមល្បីៗ ហើយបើឲ្យគាត់រាប់ឈ្មោះហ្គេមទាំងអស់នោះប្រហែលជាគាត់ចាំមិនអស់នោះទេ៕




    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post: