ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រោយបែកគ្នា និងយំស្ទើរខ្សោះខ្លួន នារីម្នាក់បែកគំនិតផ្ញើខ្ទឹមក្រហម ១តោនដាក់ពេញមុខផ្ទះអតីតសង្សា ដើម្បីសងសឹក

    BY autoadmin May 19, 2020
    ក្រោយបែកគ្នា និងយំស្ទើរខ្សោះខ្លួន នារីម្នាក់បែកគំនិតផ្ញើខ្ទឹមក្រហម ១តោនដាក់ពេញមុខផ្ទះអតីតសង្សា ដើម្បីសងសឹក

    ចិន៖ បន្ទាប់ពីបែកគ្នាជាមួយមិត្តប្រុសរួចមក ស្ត្រីម្នាក់ត្រូវមកសម្ងំយំខូចចិត្តសោកស្ដាយស្នេហារហូតដល់ ៣ថ្ងៃ ហើយក្រោយពីយំសោកបោកខ្លួនឆ្អែនឆ្អន់រួចស្រាប់តែនាងមានគំនិតចង់ឲ្យអតីមិត្តប្រុសនាងស្រក់ទឹកភ្នែកដូចនាងដែរ ដូចនេះនាងក៏បានទិញខ្ទឹមចំនួន ១ តោនយកទៅដាក់មុខទ្វាផ្ទះរបស់បុរសជាអតីតមិត្តប្រុសនាងតែម្តង។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន shanghaiist បានឲ្យដឹងថា ស្រ្តីរូបនេះមានឈ្មោះ Zhao រស់នៅក្នុងក្រុង Zibo​ ខេត្ត Shandong ភាគកណ្តាលនៃប្រទេសចិន។ ប្រភពខាងលើបន្តថា អ្នកនាង Zhao បានទិញខ្ទឹមក្រហមចំនួន ១ តោន និងបានប្រាប់ឲ្យអ្នកដឹកជញ្ជូនយកទៅឲ្យអតីតមិត្តប្រុសនាងដល់ផ្ទះ ហើយបើគាត់មិននៅផ្ទះទេក៏ត្រូវដាក់ចោលនៅមុខទ្វារផ្ទះដែរ។

    អ្នកដឹកជញ្ជូនបានឲ្យដឹងថា គាត់បានចំណាយពេលប្រមាណជា ៥ ម៉ោង នឹងត្រូវដឹកជញ្ជូនចំនួន ៤០ ជើង ទើបអាចនាំយកខ្ទឹមក្រហមចំនួន ១ តោននេះទៅដាក់មុខផ្ទះបុរសជាអតីតមិត្តប្រុសនោះអស់។ ក្រៅតែពីខ្ទឹមក្រហមអ្នកនាង Zhao ក៏បានផ្ញើសំបុត្រមួយច្បាប់ទៅជាមួយផងដែរ ហើយអត្ថន័យដ៏ខ្លីនៅក្នុងសំបុត្រនោះគឺ “អ្នកបានធ្វើឲ្យខ្ញុំយំចំនួន ៣ ថ្ងៃ ពេលនេះដល់វេនអ្នកម្តងហើយ”។ បើតាមអ្នកដឹកជញ្ជូនបានបញ្ជាក់ថា គាត់ពិតជាបានឃើញបុរសអតីតមិត្តប្រុសរបស់អ្នកនាង Zhao ស្រក់ទឹកភ្នែកមែនពេលគាត់បានប្រទះឃើញគំនរខ្ទឹមក្រហមនោះ តែគាត់មិនដឹងច្បាស់ថា ស្រក់ទឹកភ្នែកព្រោះស្រណោះមិត្តស្រី ឬឆួលខ្ទឹមក្រហមរហូតចេញទឹកភ្នែកនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghaiist

    Share This Post: