ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកបញ្ចូលសំឡេងតួអង្គមួយក្នុងរឿងគំនូរជីវចល Pokemon បានទទួលមរណៈភាព ដោយសារជំងឺកូវីដ ១៩

    BY autoadmin May 20, 2020
    អ្នកបញ្ចូលសំឡេងតួអង្គមួយក្នុងរឿងគំនូរជីវចល Pokemon បានទទួលមរណៈភាព ដោយសារជំងឺកូវីដ ១៩

    ជប៉ុន៖ អ្នកបញ្ចូលសំឡេងក្នុងខែ្សភាពយន្តដ៏ប៉ិនប្រសប់ម្នាក់របស់ជប៉ុនត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតក្រោយរូបគាត់បានឆ្លងជំងឺកូវីដ ១៩។ អ្នកបញ្ចូលសំឡេងរូបនេះមានឈ្មោះថា Kumiko Okae ដោយលោកស្រីមានអាយុ ៦៣ឆ្នាំប៉ុណ្ណោះ។ កន្លងលោកស្រី Kumiko Okae មិនសូវបានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ឬតាមបណ្តាញផ្សព្វផ្សាយល្បីៗរបស់ជប៉ុនឡើយ តែសម្រាប់អ្នកនិយមចូលចិត្តទស្សនាខ្សែភាពយន្តគំនូរជីវចលរបស់ជប៉ុនវិញប្រាកដជាធ្លាប់បានឮសំឡេងរបស់គាត់ជាមិនខាន ព្រោះគាត់ជាអ្នកបញ្ចូលសំឡេងឲ្យតួអង្គ Jenny អ្នកបម្រើម្ចាស់ក្សត្រី Queen Ilene ក្នុងរឿង Pokemon : Lucario and the Mystery of Mew។

    ក្រៅពីនេះគាត់ក៏ធ្លាប់មានស្នាដៃល្បីៗជាច្រើនទៀតដូចជា បញ្ចូលសំឡេងឲ្យតួអង្គ Elina Cogez នៅក្នុងរឿង The Dog of Flanders តួអង្គ Naoko Yoshioka នៅក្នុងរឿង The Cat Returns និងបញ្ចូលសំឡេងក្នុងរឿងភាគល្បីៗជាច្រើនទៀតរបស់ជប៉ុនផងដែរ។

    គួរបញ្ជាក់ជូនថា លោកស្រី Kumiko Okae ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅថ្ងៃទី ៦ ខែមេសាកន្លងទៅនេះ ក្រោយគាត់មានអាការៈក្តៅខ្លួនខ្លាំង និងត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩។ ដោយលោកស្រី Kumiko Okae មានជំងឺប្រចាំកាយស្រាប់ទើបគេមិនអាចព្យាបាលគាត់ឲ្យជាសះស្បើយពីជំងឺកូវីដ ១៩ បាន ហើយរូបគាត់បានស្លាប់នៅក្នុងថ្ងៃទី ២៣ ខែ មេសា តែដំណឹងមរណៈភាពរបស់គាត់ទើបត្រូវបានគេយកមកចុះផ្សាយតាមបណ្តាញសារព័ត៌មានកាលពីថ្ងៃទី ១៥ ឧសភានេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post: