ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសឥណ្ឌា និងបង់ក្លាដែស នឹងត្រូវប្រឈមមុខជាមួយនឹងព្យុះកំណាចមួយនៅថ្ងៃនេះ ដែលមានល្បឿនរហូតដល់ ២៧០គម/ម៉ោង

    BY autoadmin May 19, 2020
    ប្រទេសឥណ្ឌា និងបង់ក្លាដែស នឹងត្រូវប្រឈមមុខជាមួយនឹងព្យុះកំណាចមួយនៅថ្ងៃនេះ ដែលមានល្បឿនរហូតដល់ ២៧០គម/ម៉ោង

    ប្រជាជនរាប់លាននាក់នៅក្នុងប្រទេសឥណ្ឌា និងបង់ក្លាដែស កំពុងស្ថិតនៅលើផ្លូវស្របនៃព្យុះស៊ីក្លូនដ៏ធំមួយ ដែលនឹងធ្វើឱ្យមានការបាក់ដីនៅថ្ងៃនេះ ដែលវានាំឱ្យមានខ្យល់និងមានភ្លៀងធ្លាក់ខ្លាំងដល់តំបន់នោះ ខណៈដែលទីនោះក៏កំពុងប្រឈមនឹងការឆ្លងរាតត្បាតវីរុស COVID-19។ ព្យុះស៊ីក្លូនអាំផាន (Amphan) បានប្រែក្លាយជាព្យុះខ្លាំងបំផុតដែលមិនធ្លាប់មាននៅក្នុងឈូងសមុទ្របេងហ្គាល់កាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីកម្លាំងខ្យល់បន្ដកើនឡើងដល់ ២៧០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។

    តែយ៉ាងណាព្យុះអាំផានបានចុះខ្សោយបន្តិច ដោយស្រកនៅត្រឹមកម្រិតទី៤ នៃមាត្រដ្ឋានព្យុះក្នុងសមុទ្រអាត្លង់ទិក ឬព្យុះទីហ្វុងនៅភាគខាងលិចប៉ាស៊ីហ្វិក ជាមួយនឹងល្បឿនខ្យល់ ២៤០ គីឡូម៉ែត្រក្នុងមួយម៉ោង (១៥០ ម៉ាយ/ម៉ោង)។ ឈូងសមុទ្របេងហ្គាល់ស្ថិតនៅភាគឦសាននៃមហាសមុទ្រឥណ្ឌា មានទីតាំងស្ថិតនៅចន្លោះប្រទេសឥណ្ឌានៅភាគខាងលិចនិងពាយព្យ, ប្រទេសបង់ក្លាដែសនៅភាគខាងជើង និងប្រទេសភូមានៅភាគខាងកើត។ ព្យុះស៊ីក្លូនដ៏ធំមួយនេះនឹងធ្វើឱ្យមានការបាក់ដីនៅព្រំដែនឥណ្ឌាជិតទីក្រុង Kolkata ដែលមានប្រជាជនជាង ១៤លាននាក់ កំពុងរស់នៅ ក៏ដូចជាប្រទេសបង់ក្លាដែស នៅល្ងាចថ្ងៃពុធស្អែកនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: