ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បើកទ្វារសាលារៀនទើបតែបានមួយសប្ដាហ៍ ប្រទេសបារាំងរកឃើញករណីកូវីដ១៩ ថ្មីចំនួន ៧០ករណី ចេញពីសាលារៀន

    BY autoadmin May 20, 2020
    បើកទ្វារសាលារៀនទើបតែបានមួយសប្ដាហ៍ ប្រទេសបារាំងរកឃើញករណីកូវីដ១៩ ថ្មីចំនួន ៧០ករណី ចេញពីសាលារៀន

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NBC News បាននិយាយថា រហូតមកដល់ពេលនេះមានករណី COVID-19 ថ្មីៗប្រហែល ៧០ករណី ចេញពីសាលារៀនត្រូវបានបញ្ជាក់ ចំពេលដែលប្រទេសបារាំងទើបតែបើកឱ្យសិស្សចំនួន ១ ភាគ ៣ ត្រឡប់ទៅសាលារៀនវិញកាលពីអាទិត្យមុន។ ពោលគឺមានសិស្សបឋមបានចូលរៀនវិញកាលពីសប្ដាហ៍មុន ខណៈសិស្សអនុវិទ្យាល័យប្រមាណ ១៥០,០០០នាក់ បានត្រឡប់ចូលរៀនវិញកាលពីថ្ងៃច័ន្ទថ្មីៗនេះ បន្ទាប់ពីរដ្ឋាភិបាលបន្ធូរបន្ថយការរឹតត្បឹត។

    ការបន្ធូរបន្ថយរបស់រដ្ឋាភិបាលដើម្បីឱ្យសិស្សអាចចូលរៀនវិញបាន ប្រៀបដូចជាការបន្ថយបន្ទុករបស់ម្ដាយឪពុកដែលកំពុងរវល់ធ្វើការនៅផ្ទះផង និងត្រូវបង្រៀនកូនៗរបស់ខ្លួនផង។ ប៉ុន្តែយ៉ាងណារដ្ឋមន្ត្រីក្រសួងអប់រំលោក Jean-Michel Blanquer បានព្រួយបារម្ភចំពោះករណីថ្មីៗនេះដោយនិយាយថា ការបើកឱ្យចូលរៀននៅពេលនេះធ្វើឱ្យសិស្សប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។ លោកក៏បានប្រាប់ដែរថាសាលារៀនដែលមានករណីថ្មីៗនេះ ក៏ត្រូវបានបិទទ្វារវិញផងដែរ ប៉ុន្តែមិនបញ្ជាក់ថាគ្រូឬសិស្សណាខ្លះនោះទេ។

    ស្ថានភាពនេះកំពុងឆ្លុះបញ្ចាំងពីស្ថានភាពមិនច្បាស់លាស់ដែលរដ្ឋាភិបាលបារាំងអាចឃើញដោយខ្លួនឯងផ្ទាល់ ខណៈពេលដែលខ្លួនព្យាយាមធានាដល់សាធារណជនពីការបោះជំហានទៅមុខ និងមានការឆ្លើយតបដោយប្រយ័ត្នប្រយែងខ្ពស់ ដើម្បីការពារសុខភាពសាធារណៈ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NBC News

    Share This Post: