ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អបអរសាទរ! អ្នកស្រី​ Tsai Ing-wen បានឈ្នះឆ្នោតជាប្រធានាធិបតីតៃវ៉ាន់មួយអាណត្តិទៀត

    BY autoadmin May 20, 2020
    អបអរសាទរ! អ្នកស្រី​ Tsai Ing-wen បានឈ្នះឆ្នោតជាប្រធានាធិបតីតៃវ៉ាន់មួយអាណត្តិទៀត

    ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen បានចាប់ផ្តើមអាណត្តិទី២ របស់អ្នកស្រីនៅក្នុងការិយាល័យ Taipei Guest House នាថ្ងៃពុធនេះ ដោយគាត់បានផ្តល់សុន្ទរកថាបើកសម្ពោធមួយដែលរួមមានបញ្ហាវីរុស COVID-19 និងទំនាក់ទំនងជាមួយប្រទេសចិន។ អ្នកស្រី Tsai Ing-wen បានឈរឈ្មោះជាថ្មីនៅខែមករា និងបានទទួលបានសំឡេងឆ្នោតខ្ពស់បំផុតក្នុងប្រវត្តិបោះឆ្នោតរបស់តៃវ៉ាន់។ ក្នុងអំឡុងពេលនៃយុទ្ធនាការរបស់អ្នកស្រី គាត់បានអំពាវនាវឱ្យទឹកដីនេះមានជំហររឹងមាំជាមួយចិនដីគោក។

    អ្នកស្រី Tsai Ing-wen បានកត់សម្គាល់ថា ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោកបានរាយការណ៍អំពីវិធានជោគជ័យ ដែលតៃវ៉ាន់បានដាក់ប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស COVID-19។ អ្នកស្រីបាននិយាយថា ចំណាត់ការរបស់ចិនក្នុងការបន្ទាបតៃវ៉ាន់ និងធ្វើឱ្យអន្តរាយដល់ច្រកសមុទ្រតៃវ៉ាន់ ហើយក្រោមគោលការណ៍ «ប្រទេសមួយប្រព័ន្ធពីរ» គឺមិនអាចទទួលយកបានទេ។ អ្នកស្រី Tsai Ing-wen បាននិយាយថា តៃវ៉ាន់នឹងបន្តពង្រឹងចំណងទាក់ទងជាមួយបណ្តាប្រទេសដែលខ្លួនចែករំលែកតម្លៃជាមួយ រួមទាំងសហរដ្ឋអាមេរិក ជប៉ុន អឺរ៉ុប និងប្រទេសដទៃទៀត។

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: