ខ្មែរណូត

ស្វែងរក

  • កីឡា

    ខ្លាំងបាត់! លើកមុន GANZBERG នាំ Silento មកច្រៀងនៅស្រុកខ្មែរផ្អើលម្តងហើយ ចុះលើកនេះយកម្ចាស់បទ PANAMA មកច្រៀងអោយកក្រើកឆាកតន្ត្រីម្តងទៀត

    BY Khmernote Media May 2, 2018
    ខ្លាំងបាត់!  លើកមុន GANZBERG នាំ Silento មកច្រៀងនៅស្រុកខ្មែរផ្អើលម្តងហើយ ចុះលើកនេះយកម្ចាស់បទ PANAMA មកច្រៀងអោយកក្រើកឆាកតន្ត្រីម្តងទៀត

    កាលពីពេលថ្មីៗនេះ មានព័ត៌មានដ៏ភ្ញាក់ផ្អើលខណៈដែលក្រុមហ៊ុនស្រាបៀរ GANZBERG បាននាំយកតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺលោក Matteo ម្ចាស់បទ PANAMA មកច្រៀងនៅភ្នំពេញ នាថ្ងៃទី ១២ ខែឧសភា នេះដើម្បីអបអរការដែលក្រុមហ៊ុនស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកឆ្នាំ២០១៨ ពីស្ថាប័នកំពូល MONDE SELECTION។ នេះជាព្រឹត្តិការណ៍ដ៏កក្រើកមួយទៀតបន្ទាប់ពីកាលពីប៉ុន្មានខែមុន លោក Silento ម្ចាស់បទ Watch Me បានមកច្រៀងនៅស្រុកខ្មែរ តាមរយៈក្រុមហ៊ុនស្រាបៀរ GANZBERG ដូចគ្នា។

    គួរបញ្ជាក់ផងដែរម្ចាស់បទ PANAMA នឹងមកច្រៀងនៅស្រុកខ្មែរយើងនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 ដែលនឹងប្រព្រឹត្តិទៅនៅមុខសាលមហោស្រពកោះពេជ្រ ចាប់ពីវេលាម៉ោង៨យប់តទៅ។ កុំភ្លេចចូលរួមទស្សនាអោយច្រើនកុះករ ព្រោះនេះជាព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏កំរ ដែលមានតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកចូលរួម៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay