ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្យុះស៊ីក្លូន Amphan បានសម្លាប់មនុស្សយ៉ាងហើចណាស់ ១៥នាក់ នៅក្នុងប្រទេសឥណ្ឌា និងបង់ក្លាដែស

    BY autoadmin May 21, 2020
    ព្យុះស៊ីក្លូន Amphan បានសម្លាប់មនុស្សយ៉ាងហើចណាស់ ១៥នាក់ នៅក្នុងប្រទេសឥណ្ឌា និងបង់ក្លាដែស

    យោងតាមការចុះផ្សាយរបស់ BBC បាននិយាយថា ព្យុះស៊ីក្លូន Amphan បានធ្វើឱ្យមានការបាក់ដីនៅភាគខាងកើតប្រទេសឥណ្ឌា និងបង់ក្លាដែស ដែលវាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់ នៅពេលដែលវាបោកបក់ទៅតំបន់ឆ្នេរសមុទ្រធ្វើឱ្យមានខ្យល់ និងភ្លៀងយ៉ាងខ្លាំង។ ដើមឈើបានដួលរលំ ដំបូលផ្ទះបានរបើក និងខូចខាតទ្រពសម្បត្តជាច្រើន នៅតាមតំបន់នានាដែលរងផលប៉ះពាល់របស់ប្រទេសទាំង២។

    មុនពេលដែលព្យុះបានវាយប្រហារ​ មានមនុស្សជិត ៣ លាននាក់ បានភៀសខ្លួនចេញពីតំបន់តាមដំណើរផ្លូវរបស់ព្យុះ ហើយក្នុងចំណោមពួកគេភាគច្រើនគឺនៅបង់ក្លាដែស។ ខណៈវីរុស​ COVID-19 គឺជាបញ្ហាសម្រាប់ប្រទេសទេសទាំង២ស្រាប់ផងនោះ វាបានធ្វើឱ្យការជម្លៀសកាន់តែរាំងស្ទះ។

    ព្យុះកំណាចនេះគឺជាព្យុះស៊ីក្លូនដំបូងបង្អស់ដែលបានកើតឡើងនៅឈូងសមុទ្របេងហ្គាល់ ចាប់តាំងពីព្យុះស៊ីក្លូនចុងក្រោយបង្ហាញខ្លួននៅឆ្នាំ១៩៩៩។ ទោះបីជាកម្លាំងខ្យល់បក់របស់វាចុះខ្សោយក៏ដោយ ក៏វានៅតែត្រូវបានគេចាត់ចូលជាព្យុះស៊ីក្លូនកំណាចមួយដដែល។ ព្យុះស៊ីក្លូន Amphan បានចាប់ផ្តើមវាយប្រហារតំបន់សាន់ដារប៊ែន (Sundarbans) ដែលជាតំបន់កោងកាងជុំវិញព្រំដែនឥណ្ឌា-បង់ក្លាដែស ដែលមានប្រជាជនចំនួន ៤ លាននាក់កំពុងរស់នៅ មុនពេលឆ្លងទៅភាគខាងជើង និងខាងជើងឆ្ពោះទៅទិសខាងលិច។ វាកំពុងមានកម្លាំងខ្យល់បក់បោករហូតដល់ទៅ ១៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងវាយប្រហារបង់ក្លាដែសបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: