អន្តរជាតិ

ប្រទេសថៃនឹងពង្រីកភាពអាសន្នជាតិបន្ថែមរយៈពេលមួយខែទៀតរហូតដល់ចុងខែមិថុនា

BY
autoadmin
May 23, 2020

ប្រទេសថៃគ្រោងនឹងពង្រីកភាពអាសន្នទូទាំងប្រទេសជាលើកទី២ ដោយបន្ថែមរយៈពេលមួយខែទៀត ព្រោះវាចាំបាច់សម្រាប់ប្រទេសនេះដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃវីរុស COVID-19 ។ ប្រទេសនេះបានប្រកាសស្ថានភាពអាសន្នដំបូងនៅចុងខែមីនា ហើយវានឹងផុតកំណត់នៅថ្ងៃទី៣១ ខែឧសភា ប៉ុន្តែការពង្រីកបន្ថែមនេះនឹងត្រូវមានបន្ដរហូតដល់ចុងខែមិថុនា។ សរុបមកវិញគឺប្រទេសថៃទើបតែបានបន្ធូរបន្ថយការរឹតត្បិតក្នុងខែនេះ ដែលអនុញ្ញាតឱ្យផ្សារទំនើប និងកន្លែងពាណិជ្ជកម្មផ្សេងទៀតបើកដំណើរការឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះចំនួនករណីថ្មីៗ។

រហូតមកដល់ពេលនេះប្រទេសថៃបានរាយការណ៍ថា មានករណីជាង ៣,០០០ ករណី ប៉ុន្តែមិនទាន់មានការឆ្លងថ្មីទេនៅថ្ងៃសុក្រ។ ចំនួនសរុបនៃករណីថ្មីបានស្ថិតក្នុងតួលេខមួយខ្ទង់ចាប់តាំងពីចុងខែមេសា។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលលោក Taweesin Visanuyothin បាននិយាយបន្ទាប់ពីកិច្ចប្រជុំក្រុមការងារកាលពីថ្ងៃសុក្រថា ប្រជាជនមិនគួរធ្វេសប្រហែសឡើយ។ លោកបានបន្តថា ការពន្យាពេលគឺចាំបាច់ណាស់ ដូច្នេះរដ្ឋាភិបាលអាចត្រៀមសម្រាប់ដំណាក់កាលបន្ទាប់នៃការបន្ធូរបន្ថយការរឹតបន្តឹងនានា។ វិធានការតឹងរឹងនឹងនៅតែមានសម្រាប់ជនបរទេស ដែលកំពុងចង់ចូលមកប្រទេសថៃ ដើម្បីការពារការឆ្លងពីបរទេស៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: