អន្តរជាតិ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin Yassin ត្រូវដាក់នៅដោយឡែករយៈពេល​ ១៤ថ្ងៃ ដោយសារបានប្រជុំជាមួយមន្ត្រីដែលឆ្លងវីរុសកូវីដ១៩

BY
autoadmin
May 23, 2020

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times បានឱ្យដឹងថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin នឹងស្ថិតនៅក្រោមការដាក់ដោយឡែកក្នុងផ្ទះរយៈពេល ១៤ថ្ងៃ បន្ទាប់ពីមន្រ្តីម្នាក់ដែលបានចូលរួមប្រជុំជាមួយគាត់បានធ្វើតេស្តវិជ្ជមានជាមួយវីរុស COVID-19។ ការិយាល័យនាយករដ្ឋមន្រ្តីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Muhyiddin Yassin បានធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដែលមានវត្តមានមន្ត្រីរូបនោះ។

យោងតាមការិយាល័យនាយករដ្ឋមន្រ្តីបានឱ្យដឹងថា មេដឹកនាំម៉ាឡេស៊ីអាយុ ៧៣ឆ្នាំរូបនេះ បានឆ្លងកាត់ការធ្វើតេស្តពិនិត្យរកវីរុស COVID-19 រួចម្ដងហើយប៉ុន្តែលទ្ធផលអវិជ្ជមាន។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា ទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រី និងគ្រប់គ្នាដែលចូលរួមការប្រជុំនោះត្រូវបានគេតម្រូវឱ្យនៅដាច់ដោយឡែកនៅផ្ទះរយៈពេល ១៤ថ្ងៃ ដោយចាប់ផ្តើមពីរសៀលម្សិលមិញ ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ តាមដីកាត្រួតពិនិត្យនិងសង្កេតការណ៍វីរុស COVID-19៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times

Share This Post: