ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខេត្តមួយនៅប្រទេសថៃនឹងធ្វើការពិន័យជាទឹកប្រាក់ចំនួន ២០,០០០បាត ចំពោះពលរដ្ឋណាដែលចេញក្រៅមិនពាក់ម៉ាស់

    BY autoadmin May 23, 2020
    ខេត្តមួយនៅប្រទេសថៃនឹងធ្វើការពិន័យជាទឹកប្រាក់ចំនួន ២០,០០០បាត ចំពោះពលរដ្ឋណាដែលចេញក្រៅមិនពាក់ម៉ាស់

    ថៃ៖ អភិបាលខេត្ត Kalasin លោក Chaitawat Niamsiri កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានចុះហត្ថលេខាលើបទបញ្ជាមួយ ដែលប្រកាសថាប្រជាជនក្នុងតំបន់ភាគឦសាននៃខេត្ត Kalasin ត្រូវតែពាក់ម៉ាស់មុខនៅពេលពួកគេចាកចេញពីផ្ទះ។ អ្នកដែលល្មើសបទបញ្ជាប្រឈមនឹងការផាកពិន័យជាទឹកប្រាក់អតិបរមាចំនួន ២០,០០០ បាត (៦២៦ដុល្លារអាមេរិក)។ វិធានការនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានមនុស្សមួយចំនួនធំ បានចាកចេញពីផ្ទះដោយគ្មានម៉ាស់ដើម្បីការពារខ្លួនពីវីរុស COVID-19 នោះទេ។

    អភិបាលខេត្តលោក Chaitawat Niamsiri មានប្រសាសន៍ថា៖«ប្រសិនបើមិនចាក់ការអ្វីសោះ យើងអាចប្រឈមនឹងការរីករាលដាលនៃវីរុស COVID-19»។ គួរឱ្យដឹងដែរថា រហូតមកទល់ពេលនេះប្រទេសថៃមានករណីអ្នកឆ្លងវីរុស COVID-19 សរុបចំនួន ៣,០៤០ និងមានអ្នកស្លាប់សរុប ៥៦នាក់។ ក្នុងនោះផងដែរមានអ្នកជាសះស្បើយនិងរំសាយទៅផ្ទះវិញ ២,៩១៦ នាក់ ហើយនៅសល់ក្នុងមន្ទីរពេទ្យតែ ៦៨នាក់ ទៀតប៉ុណ្ណោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Thai Residents

    Share This Post: