ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហេតុអ្វីបានជាគេដាក់ទង់ជាតិអាមេរិកបញ្ច្រាស់ នៅលើដៃអាវឯកសណ្ឋានយោធាអាមេរិក?

    BY autoadmin May 25, 2020
    ហេតុអ្វីបានជាគេដាក់ទង់ជាតិអាមេរិកបញ្ច្រាស់ នៅលើដៃអាវឯកសណ្ឋានយោធាអាមេរិក?

    មានមនុស្សជាច្រើនឆ្ងល់ថា ហេតុអ្វីបានជាទង់ជាតិអាមេរិកបញ្ច្រាស់នៅពេលដែលវាស្ថិតនៅលើដៃអាវរបស់យោធាអាមេរិក? ចម្លើយនោះគឺថាទង់ជាតិអាមេរិកមិនក្រោមនរណាម្នាក់ ឬស្តេចអង្គណានោះទេ ហើយអ្នកនឹងឃើញសូម្បីតែនៅក្នុងពិធីអូឡាំពិកក៏ដោយ ទង់ជាតិអាមេរិកគឺជាទង់តែមួយគត់ដែលមិនឱនចុះសម្រាប់ប្រទេសជាម្ចាស់ផ្ទះនោះទេ។ ពីព្រោះវាមិនមែនជាសញ្ញានៃការមិនគោរពចំពោះម្ចាស់ផ្ទះទេ ប៉ុន្តែវាជាសញ្ញានៃការគោរពទង់ជាតិអាមេរិក។ ពួកគេមានភាពច្បាស់លាស់ជាមួយទង់ជាតិខ្លួនណាស់ ដូច្នេះវាត្រូវតែបញ្ឈរត្រង់ជានិច្ច។ ហើយសូមមើលទៅលើផ្កាយតំណាងឱ្យរដ្ឋរបស់អាមេរិកដែលនៅលើទង់ជាតិអាមេរិកវិញម្ដង ហេតុអ្វីជាធម្មតាវានៅខាងឆ្វេង ប៉ុន្តែលើឯកសណ្ឋានយោធាវានៅខាងស្ដាំ?

    ផ្កាយនៅលើទង់ជាតិអាមេរិកគឺជាចំណុចសំខាន់ជាងគេបំផុត វាត្រូវតែនៅចំណុចខ្ពស់ជាងគេនៃទង់ជាតិ ហើយនេះជាមូលហេតុដែលទង់ជាតិអាមេរិកនៅលើឯកសណ្ឋានគឺត្រូវតែបញ្ច្រាស់។ ជាក់ស្ដែងដូចជាពេលដែលយោធា ​ឬទ័ពជើងទឹក… បានធ្វើពិធីក្បួនអ្វីមួយ ឬលើកដៃគោរពថ្នាក់លើ គឺយើងអាចឃើញថាខាងដែលមានផ្កាយត្រូវតែនៅពីលើ​ (ដូចក្នុងរូបភាព)។ ផ្កាយត្រូវតែមើលទៅដូចជាទៅមុខរហូត មិនត្រូវឱ្យដូចជាការដកថយនោះទេ។ សម្រាប់មូលហេតុទង់ជាតិអាមេរិកជាធម្មតាមានផ្កាយនៅខាងឆ្វេង គឺដូចដែលយើងអាចមើលឃើញនៅលើដងទង់ជាតិ ខាងដែលមានផ្កាយនឹងនៅពីលើគេ។ ជនជាតិអាមេរិកមានជំនឿ និងស្រឡាញ់ទង់ជាតិរបស់ពួកគេណាស់ ដូច្នេះហើយពួកគេគោរពទង់ជាតិខ្លាំងណាស់៕

    អត្ថបទ៖ លីដា
    ប្រភព៖ Business Insider

    Share This Post: