ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សម័យកូរ៉ូណា! បុគ្គលិកម្នាក់ជ្រុលដៃបាញ់ទឹកអាកុលចូលភ្នែកអតិថិជន ដោយច្រលំថា ប្រដាប់វាស់កំដៅ

    BY autoadmin May 25, 2020
    សម័យកូរ៉ូណា! បុគ្គលិកម្នាក់ជ្រុលដៃបាញ់ទឹកអាកុលចូលភ្នែកអតិថិជន ដោយច្រលំថា ប្រដាប់វាស់កំដៅ

    ថៃ៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ពលរដ្ឋទាំងអស់ត្រូវរួមគ្នាកាត់បន្ថយការជួបជុំនៅទីសាធារណៈនិងអនុវត្តវិធានការអនាម័យផ្សេងៗតាមការណែនាំរបស់អាជ្ញាធរសុខាភិបាល។ វិធានការមួយដែលគេបានអនុវត្តជាទូទៅនោះ គឺគ្រប់មនុស្សទាំងអស់មុននឹងដើរចូលកន្លែងធ្វើការងារ ភោជនីយដ្ឋាន មន្ទីរពេទ្យ និងហាងលក់ទំនិញនានា ត្រូវតែឲ្យគេស្កេនកំដៅតាមរយៈការយកឧបករណ៍ស្ទង់កំដៅទៅបាញ់លើថ្ងាសជាមុនសិន ហើយបើមិនក្តៅខ្លួនខ្លាំងលើសពី ៣៨ អង្សាទេ ទើបគេអនុញ្ញាតឲ្យចូលដោយត្រូវឲ្យគេបាញ់ទឹកអាកុលលាងដៃជាចាំបាច់ផងដែរ។

    យ៉ាងណាក្តី ភាពចៃដន្យមួយបានកើតឡើងដោយមានបុគ្គលិកនៅក្នុងហាងម្នាក់បានយកទឹកអាកុលទៅបាញ់ដាក់ភ្នែកអតិថិជនម្នាក់ដោយគាត់ច្រលំថា យកឧបករណ៍ស្កេនកំដៅទៅបាញ់លើថ្ងាស។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងហាងលក់ទំនិញ  7-Eleven មួយកន្លែងនៅក្នុងប្រទេសថៃ ហើយសកម្មភាពទាំងស្រុងត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព និងត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គមទៀត។ តាមរយៈវីដេអូបានបង្ហាញថា បុគ្គលិកដែលមានការភាន់ច្រឡំនោះបានស្ទុះទៅជួយស្រ្តីរងគ្រោះនិងសុំទោសគាត់ភ្លាមៗផងដែរ ខណៈស្រ្តីរងគ្រោះពុំមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post: