អន្តរជាតិ

សារព័ត៌មានអាមេរិក Politico ដាក់ឈ្មោះវៀតណាមថា ជាប្រទេសដែលគ្រប់គ្រងស្ថានការណ៍ COVID-19 ល្អបំផុតទាំងសេដ្ឋកិច្ច និងសុខភាព

BY
autoadmin
May 25, 2020

អង្គភាពព័ត៌មាននយោបាយ Politico របស់សហរដ្ឋអាមេរិក បានចាត់ចំណាត់ថ្នាក់វៀតណាមថាជាប្រទេសដ៏ឆ្នើមបំផុតនៅលើពិភពលោក នៅក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 មិនថាជាផ្នែកសុខភាពនិងសេដ្ឋកិច្ច។ ចំណាត់ថ្នាក់នេះត្រូវបានផ្អែកលើលទ្ធផលសុខភាពសាធារណៈ និងសេដ្ឋកិច្ច ដែលបណ្ដាលមកពីវីរុស COVID-19 ពីប្រទេសដែលមានសេដ្ឋកិច្ចឈានមុខចំនួន ៣០ ហើយបែងចែកថាតើពួកគេគ្រប់គ្រងធូររលុង សមល្មម ឬតឹងរឹងកម្រិតណា។ ជាលទ្ធផលវៀតណាមគឺជាអ្នកឈានមុខគេទាំងសុខភាពសាធារណៈ និងសេដ្ឋកិច្ច។

សារព័ត៌មាន Politico បាននិយាយថា ប្រទេសវៀតណាមបានកត់ត្រាករណីប្រហែល ៣០០នាក់ នៅក្នុងចំណោមប្រជាជន ៩៥លាននាក់ ដោយមិនមានអ្នកស្លាប់ទាល់តែសោះ។ សេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង ២.៧% នៅក្នុងឆ្នាំ២០២០ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសឆ្នើមបំផុតទូទាំងពិភពលោក។ រហូតមកដល់ពេលនេះប្រទេសវៀតណាមបានបញ្ជាក់ថា មានករណី COVID-19 សរុបចំនួន ៣២៥ករណី ហើយក្នុងនោះមានករណីនាំចូលចំនួន ១៨៥ករណី។ ចំណែកនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ វៀតណាមគ្មានករណីថ្មីណាមួយត្រូវបានរាយការណ៍នោះទេ ពោលគឺសូន្យករណីថ្មីរយៈពេល ៣៩ថ្ងៃ ជាប់ៗគ្នា៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Plus

Share This Post: