អន្តរជាតិ

អ្នកដំណើរដែលចូលទឹកដីអេស្ប៉ាញ នឹងមិនចាំបាច់នៅដាច់ដោយឡែក ១៤ថ្ងៃទៀតទេ ចាប់ពីដើមខែកក្កដាតទៅ

BY
autoadmin
May 26, 2020

រដ្ឋាភិបាលអេស្ប៉ាញបានប្រកាសថា អ្នកទេសចរបរទេសដែលចូលមកប្រទេសអេស្ប៉ាញនឹងមិនត្រូវឆ្លងកាត់ការនៅដោយឡែករយៈពេល ២ សប្តាហ៍ទៀតទេ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ។ វិធានការថ្មីនេះត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃច័ន្ទ ខណៈដែលរដ្ឋាភិបាលនៅចក្រភពអង់គ្លេសក៏ត្រៀមនឹងដាក់ចេញនូវគោលនយោបាយដាច់ដោយឡែករយៈពេល ១៤ថ្ងៃរបស់ខ្លួន ចាប់ពីថ្ងៃទី០៨ ខែមិថុនា នៅពេលដែលអង់គ្លេសនឹងចាប់ផ្ដើមបើកទ្វារសេដ្ឋកិច្ចជាបណ្តើរៗ។

ក្រុមហ៊ុនទេសចរណ៍និងអង្គភាពឧស្សាហកម្មអង់គ្លេសក៏កំពុងសុំឱ្យរដ្ឋាភិបាលមានការបន្ធូរបន្ថយសម្រាប់ប្រទេសមានហានិភ័យទាបពីវីរុស COVID-19 ផងដែរ។ សម្រាប់ប្រទេសអេស្ប៉ាញជាធម្មតាពួកគេទាក់ទាញភ្ញៀវទេសចរ ៨០ លាននាក់ក្នុងមួយឆ្នាំ ដោយវិស័យនេះបានផ្តល់ច្រើនជាង ១២% នៃ GDP របស់ប្រទេស។ ការបើកទីផ្សារថ្ងៃឈប់សម្រាកម្តងទៀតមុនពេលរដូវក្តៅត្រូវបានបញ្ចប់ ត្រូវបានគេមើលឃើញថាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចអេស្ប៉ាញ។

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: